Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​គាំទ្រ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​-​ណន តេ​ជោ

បានផុស

នៅ

ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ចេញ​សារ​គាំទ្រ​ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូ​-​ណន​តេ​ជោ ដែល​ជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ដែលជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ជា​អ្នក​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍ​គម្រោង​ព្រែកជីក​ដំបូង​បំផុត​របស់​កម្ពុជា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណាំ ច​ន្តា ជា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ថា «​ក្នុងនាម​ជា​ពលករ​ខ្មែរ​មួយរូប ខ្ញុំបាទ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោង​ព្រែកជីក​ហ្វូ​-​ណន តេ​ជោ ដែលជា​ផ្លូវទឹក​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ​»​។

លោក​បន្ថែម​ថា ព្រែកជីក​ដ៏​ធំ​ត​ភ្ជាប់​ពី​ទន្លេ​ទៅ​សមុទ្រ​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​នោះ​សេដ្ឋកិច្ច និង​ការ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​។

លោក ហួត ជា ចាន់​ធឿន ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា «​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​គម្រោង​ព្រែកជីក​ហ្វូ​-​ណន តេ​ជោ ដែលជា​គម្រោង​ព្រែកជីក​ផ្លូវទឹក​ដ៏​ធំ​មួយ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ជា​»​។

​លោក​បន្ថែម​ថា ព្រែកជីក​ដ៏​ធំ​របស់​ប្រទេស​កម្ពុជា​នេះ​ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​បម្រើ​ដល់​ការដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​នាពេល​អនាគត​ផងដែរ​។

សូម​បញ្ជាក់ថា ព្រែកជីក តេ​ជោ​ហ្វូណន គឺជា​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គម​សុទ្ធសាធ ដែល​វា​ជួយ​ឲ្យ​កម្ពុជា​ទិសនិរតី មាន​ផ្លូវទឹក​ដឹកជញ្ជូន​ទៅកាន់​សមុទ្រ​បន្ថែម​លើផ្លូវ​ដឹកជញ្ជូន​តាម​ដង​ទន្លេ​មេគង្គ​ដែលមាន​ស្រាប់​។ ហើយ​ព្រែកជីក​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅ​តាម​ព្រែក​នេះ​មានទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​នៅ​ផល​ត្រី​ទឹកសាប នៅតាម​ព្រែក​នេះ​។​ល​។

ខណៈ​ដែល​មិន​ប៉ះពាល់​ដល់​លំហូ​ទឹក​នៃ​ទន្លេមេគង្គ​នោះ​ឡើយ ព្រោះ​ម្យ៉ាង​ព្រែក​នេះ​មិន​ត​ភ្ជាប់​ពី​ទន្លេមេគង្គ​នោះទេ តែ​ចេញពី​ទន្លេបាសាក់ និង​ម្យ៉ាងទៀត​រដ្ឋាភិបាល​នឹង​កសាង​ទ្វារ​ទឹក​មិន​ឲ្យ​ទឹកសាប​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​នោះឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២០ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម