ព័ត៌មានអន្ដរជាតិ
ហេតុអ្វីពេលនេះហើយ វៀតណាម នៅមិនទាន់រកបានប្រធានាធិបតីថ្មី?
បន្ទាប់ពីការប្រកាសលាលែងពីតំណែងរបស់លោក Vo Van Thuong ជាប្រធានាធិបតីកាលពីខែមីនាមក វៀតណាមមិនទាន់ជ្រើសតាំង ឬរកឃើញអ្នកស័ក្តិសមមកជំនួសតំណែងនេះជាផ្លូវការនៅឡើយទេ ខណៈបច្ចុប្បន្នប្រទេសអាស៊ានមួយនេះមានត្រឹមប្រធានាធិបតីស្ដីទីប៉ុណ្ណោះដែលកំពុងកាន់ការដោយលោកស្រី Vo Thi Anh Xuan ។

លោក Vo Van Thuong បានដកខ្លួនចេញពីតំណែងប្រធានាធិបតីវៀតណាមកាលពីថ្ងៃទី២០ ខែមីនា ក្រោយពេលក្ដោបក្ដាប់អំណាចបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីឡើងស្នងតំណែងជំនួសលោក Nguyen Xuan Phuc ហើយគិតត្រឹមពេលនេះមានរយៈពេលជាង ១ ខែមកហើយដែលកៅអីប្រធានាធិបតីវៀតណាមនៅទំនេរមិនទាន់អ្នកមានអង្គុយ ខណៈក៏មានការចាក់សួរពាក់ព័ន្ធនឹងបញ្ហាមួយនេះផងដែរ ។
ទាក់ទិននឹងឫសគល់នេះ អ្នកវិភាគបានលើកឡើងប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា បេក្ខភាពប្រធានាធិបតីផ្លូវការទំនងជាមិនទាន់ដល់ពេលវេលាដែលត្រូវជ្រើសរើសក្នុងពេលឆាប់ៗនេះនោះទេ ព្រោះថាប្រសិនបើប្រធានាធិបតីជ្រើសរើសបានហើយ ប៉ុន្តែរបូតទៅវិញក្នុងលក្ខខណ្ឌណាមួយនោះ ច្បាស់ណាស់វិនិយោគិនបរទេសអាចនឹងដកទុនវិនិយោគចេញពីវៀតណាម ដោយសារតែក្ដីព្រួយបារម្ភអំពីអស្ថិរភាព និងគោលនយោបាយសេដ្ឋកិច្ចដែលមិនអាចដឹងទុកជាមុនបាននៅក្នុងប្រទេសអាស៊ានមួយនេះ ។

ទន្ទឹមនោះ វៀតណាមក៏កំពុងមានបញ្ហាបែកបាក់ផ្ទៃក្នុងផងដែរដែលកើតចេញពីអំពើពុករលួយ ជាពិសេសនៅក្នុងជួរគណបក្សកុម្មុយនីស្ត ទើបសម្រេចឲ្យលោកស្រី Vo Thi Anh Xuan បន្តកាន់តំណែងជាប្រធានាធិបតីស្ដីទី រហូតដល់សមាជជាតិនៅឆ្នាំ ២០២៦ ដែលជាកិច្ចប្រជុំដ៏សំខាន់របស់គណបក្ស និងជាពេលវេលាមាសក្នុងការឈ្មុសឈ្មុលរកអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតដើម្បីស្នងតំណែងលោក Vo Van Thuong ជាផ្លូវការ ។
ម្យ៉ាងទៀត ការអូសក្រឡាមិនទាន់សម្រេចរើសប្រធានាធិបតីថ្មី ក៏អាចថាមកពីវៀតណាមនឹងប្រើកណ្ដាប់ដៃដែកកម្ចាត់មន្ត្រីពុករលួយក្នុងជួរគណបក្សកុម្មុយនីស្ត ក៏ដូចជាជួររដ្ឋាភិបាលឲ្យខ្ទេចហ្មត់សិន ស្របពេលដែលថ្មីៗនេះក៏មានការលាលែងពីតំណែងរបស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ផងដែរ ដោយសារតែការប្រព្រឹត្តកំហុសខុសឆ្គង អសមត្ថភាព និងបំពានបទប្បញ្ញត្តិរបស់បក្ស ហើយការបំពានរបស់លោកបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់ ។
ជាក់ស្ដែង ទាំងលោកប្រធានាធីបតី Vo Van Thuong និងអតីតប្រធានាធិបតី Nguyen Xuan Phuc សុទ្ធសឹងតែជាប់ក្នុងសំណុំរឿងក្ដីក្ដាប់អំពើពុករលួយ ក៏ដូចជាមិនខុសគ្នាទៅនឹងរឿងរ៉ាវរបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នោះដែរ ខណៈដើមចមដែលនាំឲ្យលោក Vo Van Thuong ឈានទៅដល់ការលាលែងពីតំណែង គឺដោយសារតែអតីតប្រធានាធិបតីវ័យ ៥៤ ឆ្នាំរូបនេះបានបំពានលើបទបញ្ញត្តិរបស់គណបក្ស និងការប្រព្រឹត្តកំហុសខុសឆ្គងមួយចំនួន ដែលប្រការនេះបានជះឥទ្ធិពលអវិជ្ជមានដល់មតិសាធារណៈ កិត្តិយសរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់តែម្ដង ។

ការលាលែងពីតំណែងរបស់លោក Vo Van Thuong នេះទៀតសោតគឺកើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសវៀតណាមបានប្រកាសពីការចាប់ឃាត់ខ្លួនលើអតីតមន្ត្រីវៀតណាមម្នាក់ប្រចាំនៅខេត្ត Quang Ngai ដែលរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយកាលពីជាង ១០ ឆ្នាំមុន ពោលអំឡុងពេលដែលលោក Vo Van Thuong នៅកាន់ការជាប្រធានបក្សប្រចាំខេត្តមួយនេះ ។
គួរបញ្ជាក់ថា លោក Vo Van Thuong បានឡើងកាន់តួនាទីជាប្រធានាធិបតីវៀតណាមកាលពីថ្ងៃ២ ខែមីនា ឆ្នាំ២០២៣ ជំនួសតំណែងលោក Nguyen Xuan Phuc ដែលក៏បានលាលែងពីតំណែងដូចគ្នា ពាក់ព័ន្ធនឹងរឿងអាស្រូវមួយចំនួន ហើយនេះក៏ជាភាពវឹកវរមិនធ្លាប់មានផងដែរក្នុងរបត់នយោបាយសម្រាប់ប្រទេសមួយនេះ ពោលរយៈពេលត្រឹម ១ ឆ្នាំប៉ុណ្ណោះ វៀតណាមប្ដូរក្បាលម៉ាស៊ីនដឹកនាំចំនួន ២ រូបទៅហើយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ វៀតណាម តាមរកស្រ្តីដែលលក់ម្នាស់ឲ្យទេសចរបរទេស ៣ផ្លែ ២០ដុល្លារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ