កីឡា
កំណត់ត្រាឥតខ្ចោះ អ៊ូបេគីស្ថានគ្មានក្រុមណាស៊ុតចូល មុនឡើងផ្ដាច់ព្រ័ត្រ AFC U23
ក្រុមបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំអ៊ូបេគីស្ថាន បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់កំពុងភ្ញាក់ផ្អើល ក្រោយពួកគេធ្វើបានយ៉ាងល្អជាពិសេសឈានដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U23 Asian Cup ឆ្នាំ២០២៤។

ចាប់តាំងពីការប្រកួតវគ្គសន្សំក្នុងពួលសម្រាប់ឆ្នាំ២០២៤ អ៊ូបេគីស្ថានរក្សាសំណាញ់ទីបានយ៉ាងល្អ ដោយគ្មានក្រុមណាអាចស៊ុតបញ្ចូលទីពួកគេបានឡើយ។ ឆ្លងកាត់ការប្រកួត៥លើក អ៊ូបេគីស្ថានស៊ុតចូលគូប្រកួតបានចំនួន១៤គ្រាប់ ប៉ុន្តែការពារបានយ៉ាងល្អឥតខ្ចោះ ដោយមិនរបូតគ្រាប់បាល់សូម្បី១គ្រាប់។
សម្រាប់ស្ថិតិ៥ប្រកួតក្នុងការប្រកួតពានរង្វាន់ AFC U23 Asian Cup របស់អ៊ូបេគីស្ថាន៖
ក្នុងវគ្គសន្សំពិន្ទុក្នុងពូល
-អ៊ូបេគីស្ថាន ២-០ ម៉ាឡេស៊ី
-អ៊ូបេគីស្ថាន ៥-០ គុយវ៉ែត
-អ៊ូបេគីស្ថាន ៣-០ វៀតណាម
វគ្គ៨ក្រុមចុងក្រោយ
-អ៊ូបេគីស្ថាន ២-០ អារ៉ាប៊ីសាអ៊ូឌីត
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
-អ៊ូបេគីស្ថាន ២-០ ឥណ្ឌូណេស៊ី

យុវជនអាយុក្រោម២៣ឆ្នាំអ៊ូបេគីស្ថានជាក្រុមមួយមានប្រវត្តិជោគជ័យខ្លាំងក្នុងពានរង្វាន់ AFC U23 Asian Cup គិតចាប់តាំងពីឆ្នាំ២០១៣ ជាពេលពានរង្វាន់នេះត្រូវបានបង្កើតឡើង។ ពួកគេធ្លាប់ឈ្នះជើងឯក១លើកនៅឆ្នាំ២០១៨ ទទួលបានជើងឯករង១លើកឆ្នាំ២០២២ និងទទួលបានចំណាត់ថ្នាក់លេខ៤ កាលពីឆ្នាំ២០២០។
ការប្រកួតឆ្នាំនេះ អ៊ូបេគីស្ថានបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកទី៣ ហើយត្រូវជួបជាក្រុមខ្លាំងជប៉ុន នៅថ្ងៃទី៣ ខែឧសភា នាវេលាម៉ោង១០:៣០នាទីយប់។ ជប៉ុននិងអ៊ូបេគីស្ថាន សុទ្ធតែធ្លាប់ឈ្នះជើងឯកពានយុវជនអាយុក្រោម២៣ឆ្នាំទ្វីបអាស៊ី១លើកដូចគ្នា ដូច្នេះពួកគេនឹងមានមួយត្រូវបង្កើតកំណត់ត្រាឈ្នះជើងឯកជាលើកទី២ AFC U23 Asian Cup៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


