ព័ត៌មានអន្ដរជាតិ
ថៃ ចាយលុយ ៤,៨ពាន់លានដុល្លារ ពង្រីកព្រលានយន្តហោះចំនួន២
ដើម្បីជាការឆ្លើយតបនឹងកំណើនទេសចរយ៉ាងច្រើនសន្ធឹក ព្រលានយន្តហោះថៃចំនួន២គឺ ព្រលានសុវណ្ណភូមិ និងព្រលានដុនមឿង នឹងត្រូវពង្រីកបន្ថែមទៀតជាមួយទុនវិនិយោគប្រមាណជា ៤,៨ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ នេះបើយោងតាមការប្រកាសរបស់លោក Kerati Kijmanawat ប្រធានសហគ្រាសអាកាសយានដ្ឋានរដ្ឋថៃ (AOT) ប្រាប់ទៅកាន់សារព័ត៌មាន Bangkok Post នៅថ្ងៃទី៣០ ខែមេសា។

លោក Kijmanawat បានរៀបរាប់ថា ព្រលានយន្តហោះសុវណ្ណភូមិថៃបានបើកដំណើរការចាប់តាំងពីឆ្នាំ២០០៦ នៅក្នុងខេត្ត Samut Prakan។ ព្រលាននេះនឹងត្រូវបន្ថែមផ្លូវឡើងយន្តហោះចំនួន២ច្រកថ្មីទៀត ហើយស្ថានីយអាកាសចរណ៍នឹងមានសមត្ថភាពទទួលស្វាគមន៍ភ្ញៀវបានដល់ ១៣៥លាននាក់ក្នុង១ឆ្នាំៗ ដែលនៅពេលបច្ចុប្បន្ននេះអាចទទួលភ្ញៀវប្រហែលតែ ៦០លាននាក់ប៉ុណ្ណោះ។ ទុនសម្រាប់វិនិយោគព្រលានសុវណ្ណភូមិ នឹងចាយអស់ប្រហែល ១៤០ពាន់លានបាត ឬស្មើនឹង ៣,៧ពាន់លានដុល្លារ។
ដោយឡែកចំពោះព្រលានយន្តហោះដុនមឿងវិញ គម្រោងពង្រីកបន្ថែមនេះនឹងចាយទុនអស់ ៣៦ពាន់លានបាត ស្មើនឹងខ្ទង់ ១ពាន់លានដុល្លារ។ សមត្ថភាពស្ថានីយអាកាសចរណ៍ព្រលានដុនមឿង នឹងកើនដល់ ៥០លានក្នុង១ឆ្នាំៗ ខណៈដែលបច្ចុប្បន្នអាចទទួលស្វាគមន៍ភ្ញៀវត្រឹម ៣០លាននាក់។ លោក Kijmanawat បាននិយាយថា ព្រលានដុនមឿង ភាគច្រើនដំណើរការសម្រាប់ការហោះហើរក្នុងតំបន់ ហើយមានតម្លៃសមរម្យ។

សហគ្រាសអាកាសយានដ្ឋានរដ្ឋថៃ នឹងប្រើប្រាស់ថវិកាចំណូលផ្ទៃក្នុង សម្រាប់គម្រោងអភិវឌ្ឍន៍ ហើយអាចធ្វើកម្ចីពីធនាគារក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ យោងតាមការវិភាគរបស់អ្នកជំនាញចុះផ្សាយដោយ Bloomberg បានប៉ាន់ស្មានថា ប្រាក់ចំណេញរបស់ AOT នឹងកើនឡើងដល់ ២១ពាន់លានបាត (ប្រហែល ៥៦៦លានដុល្លារ) គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ខាងមុខ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមុន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


