កីឡា
រឿង សុភ័ណ្ឌ ប្រកាសក្រុមគុនខ្មែរស្ម័គ្រចិត្តលេងបាល់ទាត់ដើម្បីសប្បុរសជានិច្ច បើត្រូវការ
កីឡាករប្រដាល់គុនខ្មែរ រឿង សុភ័ណ្ឌ បានប្រកាសពីក្រុមកីឡាករគុនខ្មែរស្ម័គ្រចិត្តលេងបាល់ទាត់ដើម្បីកិច្ចការសប្បុរសធម៌ជានិច្ច ប្រសិនបើស្ថាប័ន អង្គភាព ឬសប្បុរសជនណាត្រូវការពួកគាត់ចូលរួមលេង។

ក្រោយចប់ការប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កីឡាករ រឿង សុភ័ណ្ឌ បាននិយាយថា ៖«អ្វីដែលខ្ញុំចង់និយាយដំបូងគេគឺ សូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមឲ្យកើតមានកម្មវិធីសប្បុរសធម៌នេះឡើង។ សម្តេចតេជោជាគ្រូក្រុមបាល់ទាត់តារាកម្ពុជា និយាយទៅសម្តេចតេជោជាគ្រូយើងទាំងអស់គ្នា។ ខ្ញុំសប្បាយចិត្តមែនទែនដែលសម្តេចបានបង្កើតកម្មវិធីនេះឡើងដើម្បីឲ្យគុនខ្មែរបានចូលរួមធ្វើកិច្ចការសប្បុរសធម៌ ហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាចូលរួមគាំទ្រយ៉ាងច្រើនកុះករ»។

រឿង សុភ័ណ្ឌ បានឮផ្ទាល់ត្រចៀកពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យរូបគេ ក៏ដូចជាក្រុមកីឡាករគុនខ្មែរមានអារម្មណ៍មានកម្លាំងចិត្ត។

កីឡាករបានរម្លឹកថា ៖«សម្តេចតេជោមានប្រសាសន៍ថា ក្រុមកីឡាករគុនខ្មែរទាត់ដូចអាជីព។ ថ្វីបើក្រុមខ្ញុំចាញ់មែន ប៉ុន្តែសម្តេចតេជោបានលើកទឹកចិត្ត ដោយមានប្រសាសន៍ គុនខ្មែរទាត់ប្រហែលអាជីពហើយ។ សម្តេចមានប្រសាសន៍បែបនេះ ក្រុមខ្ញុំសប្បាយចិត្តមែនទែន»។

ជាពិសេសទៀតនោះ រឿង សុភ័ណ្ឌ បានបន្ថែមថា ៖«ចង់ណាស់ ខ្ញុំចង់ឲ្យមានព្រឹត្តិការណ៍សប្បុរសធម៌បន្ថែមទៀត។ សម្រាប់ក្រុមកីឡាករប្រដាល់គុនខ្មែរ ខាងស្ថាប័នណា សប្បុរសជនណា បើចង់ឲ្យក្រុមខ្ញុំលេងបាល់ទាត់ដើម្បីសប្បុរសធម៌គឺក្រុមគុនខ្មែរស្ម័គ្រចិត្តជានិច្ច ប៉ុន្តែសូមបញ្ជាក់ថា សម្រាប់តែកិច្ចការសប្បុរសធម៌ប៉ុណ្ណោះ»។

នេះជាលើកទី២ហើយដែលក្រុមកីឡាករគុនខ្មែរប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ជាមួយក្រុមបាល់ទាត់តារាកម្ពុជា ប៉ុន្តែកាលលើកទី១ការប្រកួតលក្ខណៈទ្រង់ទ្រាយតូប៉ុណ្ណោះ។ សម្រាប់លើកនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនបានបរិច្ចាគថវិការហូតទទួលបានជាង៥លានដុល្លារអាមេរិក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


