កីឡា
ធឿន ធារ៉ា ប្រាប់ថា ចង់ជួប Ricardo Bravo លើទឹកដីកម្ពុជាច្រើនជាង
អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ចង់ជួបកីឡាករអាហ្សង់ទីន Ricardo Bravo នៅលើទឹកដីកម្ពុជាច្រើនជាង បន្ទាប់ពីអតីតដៃគូម្នាក់នេះបានបបួលជួបគ្នានៅសង្វៀន ONE Championship ក្រោយពេលឃើញអ្នកលេងគុនខ្មែរបានផ្តួលកីឡាករចិនក្នុងទឹកទី២សម្រាប់ការប្រកួតឃីកបុកស៊ីងជាលើកដំបូង។

ធឿន ធារ៉ា បានប្រាប់ថា លទ្ធភាពដែលអាចជួប Ricardo នៅសង្វៀន ONE ប្រហែលជាពិបាក ពីព្រោះរូបគេមិនមានកុងត្រានៅស្ថាប័នអាស៊ីមួយនេះ ហើយកីឡាករអាហ្សង់ទីនមានកុងត្រានៅទីនោះ។
ក្រៅពីរឿងកុងត្រា ជុំវិញទឹកដីនៃការប្រកួតក៏ជាបញ្ហាប្រឈមមួយទៀតដែលរារាំងដល់លទ្ធភាពជួបគ្នា។ ធឿន ធារ៉ា បាននិយាយថា ៖«កាលប្រកួតលើកទី១ ខ្ញុំបានចាញ់នៅទឹកដីគេ អីចឹងខ្ញុំចង់ឲ្យមានការប្រកួតលើកទឹកដីខ្មែរយើងវិញ។ ប្រសិនបើមានការផ្គូផ្គងណាមួយ ឬ ស្ថាប័ន ONE រៀបចំកុងត្រាឲ្យ ខ្ញុំក៏ត្រូវចចារគ្នាជាមួយមុនសិន»។

ធឿន ធារ៉ា បានប្រាប់ថា ប្រសិនបើជួបគ្នាម្តងទៀតប្រហែលជាមិនធ្វើឲ្យ Ricardo ស្រួលខ្លួននោះទេ ពីព្រោះសមត្ថភាពរបស់ខ្លួនកើនឡើងខ្លាំងជាងលើកមុន។
«សមត្ថភាពរបស់ខ្ញុំកាលពីជួបគ្នាលើកទី១ ប្រៀបធៀបនឹងឥឡូវគឺខុសគ្នាឆ្ងាយ។ ពេលនោះខ្ញុំអត់សូវបានហ្វឹកហាត់ដិតដល់ទេ ប៉ុន្តែបច្ចុប្បន្ននេះហ្វឹកហាត់ដិតដល់ ស៊ូធន់ និងអាវុធមានទម្ងន់ជាងមុន។ បើជួបគ្នាលើកនេះនឹងមិនស្រួលដូចមុនទេ»។ ធឿន ធារ៉ា បានបញ្ជាក់។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ធឿន ធារ៉ា បានចាញ់កីឡាករអាហ្សង់ទីន Ricardo Bravo ក្នុងទឹកទី២សម្រាប់ការជួបគ្នានៅប្រទេសជប៉ុន ប៉ុន្តែចាប់តាំងពីពេលនោះអ្នកទាំងពីររឹតតែខ្លាំងរៀងៗខ្លួន។ ធឿន ធារ៉ា បានឡើងខ្លាំងចាប់តាំងពីឈ្នះខ្សែក្រវាត់នៅសង្វៀន Thai Fight កាលពីចុងឆ្នាំ២០២២ ខណៈ Ricardo បានចុះកុងត្រាចូលសង្វៀន ONE ហើយក៏កំពង់កាន់កំណត់ត្រាមិនដែលចាញ់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


