Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ភ្លេងកាយរឹទ្ធិ ជាវិធីសាស្ត្រអប់រំបែបកាយរឹទ្ធិកម្ម រួមចំណែកអភិវឌ្ឍន៍កុមារ និងយុវជន ឱ្យមានសក្ដានុពលពេញលេញ

បានផុស

នៅ

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា ភ្លេង​កាយរឹទ្ធិ គឺជា​វិធីសាស្ត្រ​អប់រំ​បែប​កាយរឹទ្ធិ​កម្ម ដែល​រួមចំណែក​អភិវឌ្ឍន៍​កុមារ និង​យុវជន ឱ្យ​មាន​សក្ដានុពល​ពេញលេញ​ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវ​សង្គម ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍ ដើម្បី​ក្លាយ​ទៅ​ជា​ពលរដ្ឋ​មាន​ទំនួល​ខុសត្រូវ និង​ទៅជា​សមាជិក​សកម្ម​តាម​មូលដ្ឋាន​រស់នៅ​ក្នុង​សហគមន៍​ជាតិ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ការ​បើក​ការ​ប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិ​លើក​ទី ១ ក្រោម​ប្រធានបទ“​ភ្លេង​ក្នុង​សន្តិភាព​” កាលពី​ថ្ងៃ​ទី ០៣ ឧសភា នៅ​កីឡដ្ឋាន​អូឡាំពិក លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្រុម​ភ្លេង​កាយរឹទ្ធិ គឺជា​វិធីសាស្ត្រ​ហ្វឹកហ្វឺន​លំហាត់​របៀប​កាយរឹទ្ធិ​កម្ម បញ្ជា​សណ្ដាប់ធ្នាប់​ប្រព័ន្ធ​កង​ល្បាត និង​ដំណើរ​ព្យុហយាត្រា​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដល់​កុមារ យុវជន និង​មាន​ចំណាប់អារម្មណ៍​ក្នុង​ស្រទាប់​មហាជន ដើម្បី​គាំទ្រ​ចលនា​កាយរឹទ្ធិ ហើយ​តាមរយៈ​កម្មវិធី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ផលិត​បាន​នូវ​ធនធាន​ក្រុម​ភ្លេង​កាយរឹទ្ធិ​ឱ្យ​មាន​សក្ដានុពល​ពេញលេញ​លើ​បំណិន​សម្បទា​ខាង​ផ្នែក​កាយសម្បទា មាន​សុខភាព​ល្អ វិជ្ជា​សម្បទា ចរិយា​សម្បទា ជំនាញ​ទន់ បំណិន​ជីវិត បំណិន​ច្នៃប្រឌិត មាន​សមត្ថភាព​រស់នៅ និង​ធ្វើការ​ជា​ក្រុម​មាន​បំណិន​ផ្នែក​តន្ត្រី និង​សិល្បៈ និង​មាន​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ចូលរួម​សកម្មភាព​ក្នុង​សហគមន៍​របស់​ខ្លួន។

លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ជួន ណា​រ៉ុ​ន បាន​បន្ត​ថា ចំពោះ​ការ​ជ្រើសរើស​ប្រធានបទ នៃ​ការ​រៀបចំ​ការ​ប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិ​លើក​ទី ១ ក្រោម​ប្រធានបទ “​ភ្លេង​ក្នុង​សន្តិភាព​” នា​ពេលនេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​សន្តិភាព ឧទ្ទិស​ដល់​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល សម្តេច បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​កម្ពុជា។

លោក​បណ្ឌិត​សភា​ចា​រ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន​យក​ឱកាស​នេះ​ឧទ្ទិស​នូវ​សមិទ្ធផល​ដ៏​ត្រចះត្រចង់​នា​ពេលនេះ​ជូន​ចំពោះ សម្តេច​វិបុល​បញ្ញា សុខ អាន អតីត​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា ព្រមទាំង​កាយរឹទ្ធាចារ្យ​ទាំងអស់ ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង ពលីកម្ម​គ្រប់​បែប​យ៉ាង ក្នុង​បុព្វហេតុ​ចលនា​កាយរឹទ្ធិ​ជាតិ​កម្ពុជា និង​បាន​បង្កើត​ឡើង​នូវ​ក្រុម​ភ្លេង​កាយរឹទ្ធិ​គ្រប់​ទម្រង់ និង​ដ៏​សម្បូរ​បែប នា​ពេល​កន្លងមក​នេះ។

ជាមួយ​គ្នា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែម​ថា ការ​រៀបចំ​ការ​ប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិ​នា​ពេល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកទឹកចិត្ត​ឱ្យ​ក្មួយៗ និង​ប្អូនៗ កាយរឹទ្ធិ​ទាំងអស់ ​ឱ្យ​ចូលរួម​ក្នុង​ការ​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​របស់ សម្តេច​ធិបតី នៅ​ក្នុង​វិស័យ​អប់រំ ជាពិសេស​គឺ​ការ​បន្ត​ពង្រឹង​អភិបាលកិច្ច​សាលារៀន ការ​បង្កើន​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា ការ​លើកកម្ពស់​សុខភាព​សិក្សា និង​ការ​លើកកម្ពស់​ភាពជា​ដៃគូ​របស់​សហគមន៍​ដើម្បី​ការអប់រំ ដែល​ក្នុងន័យនេះ ក្មួយៗ កាយរឹទ្ធិ​ទាំងអស់​ ត្រូវ​ចូលរួម​អនុវត្ត​នូវ​កម្មវិធី​កាយរឹទ្ធិ ក៏ដូចជា​កម្មវិធី​ក្រៅ​ម៉ោង​សិក្សា រៀន​សូត្រ ហ្វឹកហាត់​ភ្លេង ដែល​ជា​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា ជាពិសេស​កាយរឹទ្ធិ​មាន​តួនាទី​នៅ​ក្នុង​ការចូលរួម​ក្នុង​ការ​អប់រំ​មិត្តភ័ក្ដិ ក៏ដូចជា​នៅ​ក្នុង​ការ​ចូលរួម​លើកកម្ពស់​ការងារ​សង្គម​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា ការប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិ​លើក​ទី ​១ ក្រោម​ប្រធានបទ “​ភ្លេង​ក្នុង​សន្តិភាព​” ដោយមាន​ក្រុម​ភ្លេង​កាយរឹទ្ធិ​ចំនួន ៨ ​ក្រុម​មកពី ៦​ រាជធានី​/​ខេត្ត​ ចូលរួម​ប្រកួត​រួមមាន​ ៖ ១.​រាជធានី​ភ្នំពេញ​ ចំនួន ៣ ក្រុម គឺ​ក្រុម ​នៃ​កងឯកភាព​វិទ្យាល័យ​វត្ត​កោះ វិទ្យាល័យ​បាក់​ទូក និង​ក្រុម​វិទ្យាល័យ​ហ៊ុន សែន ​ប៊ុន រ៉ានី​ វត្តភ្នំ​, ២.​ខេត្តកណ្តាល​ មាន ១​ ក្រុម​, ៣.​ខេត្តសៀមរាប​ មាន ១​ ក្រុម​, ៤.​ខេត្ត​ឧត្តរ​មាន​ជ័យ​មាន ១​ ក្រុម​, ៥.​ខេត្ត​កោះកុង ​មាន ១ ​ក្រុម និង​៦.​ខេត្ត​រតនគិរី​ មាន ១ ​ក្រុម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៦ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម