សេដ្ឋកិច្ច
កម្ពុជាឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment របស់អង្គការសហប្រជាជាតិ (UNCTAD)
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត ការវាយតម្លៃភាពរួចរាល់នៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (eTrade Readiness Assessment) ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD) ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទស្តីពី «ការដោះស្រាយបញ្ហាប្រឈមសម្រាប់ការត្រៀមលក្ខណៈឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍»ដែលជាកិច្ចពិភាក្សាដ៏សំខាន់មួយថ្នាក់រដ្ឋមន្ត្រីនៅក្នុងកិច្ចប្រជុំលើកទី៧ ស្តីពី “UNCTAD Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” កាលពីថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស

លោកស្រី ចម និម្មលបានគូសបញ្ជាក់ថា៖« កម្ពុជាជាប្រទេសឈានមុខគេក្នុងការអនុវត្ត eTrade Readiness Assessment ដោយសម្រេចបាននូវអត្រាអនុវត្តខ្ពស់គួរឱ្យកត់សម្គាល់ប្រមាណ៩២%»។
ក្រសួងពាណិជ្ជកម្មកម្ពុជា បានអនុវត្ត eTrade Readiness Assessment ប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញគំនិតផ្តួចផ្តើមនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ប្រព័ន្ធអេកូឡូហ្ស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
«កម្ពុជា ប្តេជ្ញាចិត្តក្នុងការពង្រួមគម្លាតឌីជីថល និងជំរុញកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យនេះ និងបានយល់ពីសារៈសំខាន់នៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម ព្រមទាំងបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធានានូវកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម ឱ្យកាន់តែច្រើនឡើង និងអាចទទួលបាននូវសេវាសាធារណៈ និងធានាបាននូវហិរញ្ញប្បទានដែលពួកគេត្រូវការដើម្បីបន្តភាពរីកចម្រើនបន្ថែមទៀត»។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) បានជួយឱ្យរដ្ឋាភិបាលកម្ពុជារកចំណូលពន្ធបានប្រមាណជាង ៧៥លានដុល្លារកាលពី ឆ្នាំ២០២៣ ខណៈការប្រមូលចំណូលពន្ធប្រភេទនេះបានចាប់ផ្តើមអនុវត្តដំបូងកាលពីដើមត្រីមាស ទី២ ឆ្នាំ២០២២។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ(GDT)។

សេចក្តីប្រកាសព័ត៌មានរបស់ GDT ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួន ៣០៥,៨៣ពាន់លានរៀល ស្មើនឹង ៧៥,៥២លានដុល្លារ ក្នុងនោះចំណូលប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ(Simplified VAT Registration) មានចំនួន ៦៤,៩៦ពាន់លានរៀល ស្មើនឹង ២០,៩៨លានដុល្លារ និងចំណូលប្រមូលបានពីនិវាសនជនតាមវិធីសាស្រ្តគិតអាករជំនួស(VAT Reverse Charge)មានចំនួន ២២០,៨៧ពាន់លានរៀល ស្មើនឹង ៥៤,៥៤លានដុល្លារ។
GDT បានបញ្ជាក់ថា៖«ក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិក(Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា»។
បើយោងតាម GDT ការប្រមូលអាករលើតម្លៃបន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានចាប់អនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២២ ដោយចំណូលដែលទទួលបានក្នុងឆ្នាំ២០២២ មានប្រមាណ ៣៧,៦២លានដុល្លារ។
គិតរហូតមកដល់កុម្ភៈ ឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដែលមានជាអាទិ៍ Meta, Google, Youtube, Tik Tok, Netflix ជាដើម។ នេះបើយោងតាម GDT៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


