ព័ត៌មានអន្ដរជាតិ
ជនជាតិនេប៉ាល់ និងអង់គ្លេស បំបែកកំណត់ត្រាថ្មីឡើងភ្នំអេវឺរេសដោយជោគជ័យ
អ្នកឡើងភ្នំជនជាតិអង់គ្លេសម្នាក់ និងមគ្គុទ្ទេសក៍នេប៉ាល់ម្នាក់បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់ពួកគេម្ដងទៀតចំពោះការឡើងភ្នំអេវឺរេស (Everest) ដែលជាភ្នំខ្ពស់បំផុតនៅលើពិភពលោក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៣ ខែឧសភានេះ ។

យោងតាមប្រធាននាយកដ្ឋានទេសចរណ៍នៃប្រទេសនេប៉ាល់បាននិយាយថា លោក Kenton Cool ជនជាតិអង់គ្លេស អាយុ ៥០ ឆ្នាំ និងមគ្គុទ្ទេសក៍នេប៉ាល់ឈ្មោះ Kami Rita Sherpa អាយុ ៥៤ ឆ្នាំបានឡើងដល់កំពូលភ្នំដែលមានកម្ពស់ ៨,៨៤៩ ម៉ែត្រដោយជោគជ័យ ខណៈលោក Kenton Cool គឺបំបែកកំណត់ត្រាជាលើកទី ១៨ ហើយ ឯលោក Kami Rita Sherpa បំបែកកំណត់ត្រាលើកទី ២៩ ។
ចំណែកអ្នកដែលឡើងដល់កំពូលភ្នំនេះដំបូងគេគឺលោក Edmund Percival Hillary KG ជនជាតិនូវែលសេឡង់ បានឡើងដល់កំពូលភ្នំអេវឺរេសនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៥៣ ។

គួរបញ្ជាក់ថា ការឡើងភ្នំគឺជាសកម្មភាពទេសចរណ៍ដ៏សំខាន់ និងជាប្រភពនៃប្រាក់ចំណូល ក៏ដូចជាការងារសម្រាប់នេប៉ាល់ដែលជាប្រទេសមានកំពូលភ្នំចំនួន ៨ ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១៤ ក្នុងពិភពលោក រួមទាំងភ្នំអេវឺរេសផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន