ព័ត៌មានអន្ដរជាតិ
នេប៉ាល់ដាក់បម្រាមលើការធ្វើដំណើររបស់អតីតនាយករដ្ឋមន្ត្រី KP Sharma Oli ដើម្បីស៊ើបអង្កេត
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ខែ កញ្ញា ប្រទេសនេប៉ាល់បានដាក់បម្រាមលើការធ្វើដំណើររបស់អតីតនាយករដ្ឋមន្ត្រី KP Sharma Oli និងមន្ត្រីជាន់ខ្ពស់បួននាក់ទៀតដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការតវ៉ាយ៉ាងហិង្សាកាលពីដើមខែនេះ។

គួររម្លឹកថាភាពចលាចលបានកើតឡើងកាលពីថ្ងៃទី ៨ ខែកញ្ញាដោយមានកំហឹងចំពោះការបិទខ្ទប់លើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពើពុករលួយ និងបញ្ហាសេដ្ឋកិច្ច បង្កជាការប៉ះទង្គិចគ្នាទូទាំងប្រទេសសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៣នាក់។ លើសពីនេះសភា និងការិយាល័យរដ្ឋាភិបាលត្រូវបានដុតបំផ្លាញដោយក្រុមបាតុករ និងនាំទៅដល់ការដួលរលំរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីបណ្តោះអាសន្នលោកស្រី Sushila Karki បានបង្កើតគណៈកម្មការពិសេសមួយដើម្បីស៊ើបអង្កេតអំពើហិង្សានាពេលថ្មីៗនេះ។ គណៈកម្មាការនេះបានស្នើឱ្យមានការហាមឃាត់ការធ្វើដំណើររបស់មន្ត្រីមួយចំនួដូចជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអតីតប្រធានសន្តិសុខ មិនឲ្យចាកចេញពីទីក្រុង Kathmandu ដោយគ្មានការអនុញ្ញាតឡើយ។

សហគមន៍ធុរកិច្ចរបស់ប្រទេសនេប៉ាល់និយាយថាក្រុមហ៊ុននៅក្នុងតំបន់ដូចជាសណ្ឋាគារ ហាង និងការលក់រថយន្តបានខាតបង់ប្រហែល ៦០០ លានដុល្លារដោយសារតែការតវ៉ា និងអំពើហិង្សា។ ទន្ទឹមនឹងនេះ អតីតនាយករដ្ឋមន្ត្រី KP Sharma Oli និយាយថា លោកមិនទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ។ ផ្ទុយទៅវិញ លោកប្រកែកថា អ្នកជ្រៀតជ្រែកខាងក្រៅបានបង្កការតវ៉ា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


