កីឡា
មកដឹងប្រាក់រង្វាន់ជើងឯកបាល់ទះនារីពិភពលោក Women’s Nations League
ការប្រកួតពានរង្វាន់ជើងឯកបាល់ទះនារីពិភពលោក FIVB Volleyball Women’s Nations League បានចាប់ផ្ដើមដំណើរកាលប្រកួតតាំងពីឆ្នាំ២០១៨ កាលនោះប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។

សម្រាប់កញ្ចប់ថវិកាត្រូវបានផ្ដល់ជូនក្រុមជម្រើសជាតិ ដែលបានចូលរួមប្រកួតចាប់តាំងពីវគ្គជម្រុះបឋម។ ក្នុងការប្រកួតនៅវគ្គជម្រុះបឋម ក្រុមដែលឈ្នះការប្រកួតនឹងទទួលបានទឹកប្រាក់ចំនួន៩,៥០០ដុល្លារអាមេរិក ខណៈក្រុមចាញ់ទទួលបានទឹកប្រាក់ចំនួន៤,២៥០ដុល្លាអាមេរិក។ ចូលដល់ការប្រកួតវគ្គសន្សំពិន្ទុរហូតដល់វគ្គផ្ដាច់ព្រ័ត្រប្រាក់រង្វាន់ត្រូវបានកំណត់ដូចខាងក្រោម៖
-ក្រុមជាម្ចាស់ជើងឯក ទទួលបានប្រាក់រង្វាន់ចំនួន១លានដុល្លារអាមេរិក
-ក្រុមជើងឯករង ទទួលបាន៥០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៣ ទទួលបាន៣០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៤ ទទួលបាន១៨ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៥ ទទួលបាន១៣ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៦ ទទួលបាន៨៥,០០០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៧ ទទួលបាន៦៥,០០០ម៉ឺនដុល្លារអាមេរិក
-ក្រុមលេខ៨ ទទួលបាន៤ម៉ឺនដុល្លារអាមេរិក

កីឡាការិនីដែលត្រូវបានជ្រើសរើសជាក្រុមល្អបំផុត (Dream Team) នឹងទទួលបាន១ម៉ឺនដុល្លារអាមេរិកក្នុងម្នាក់ៗ ខណៈកីឡាការិនីល្អប្រចាំព្រឹត្តិការណ៍ (MVP) ទទួលបាន៣ម៉ឺនដុល្លារអាមេរិក។ យោងតាមសហព័ន្ធបាល់ទះពិភពលោក (FIVB) ប្រាក់រង្វាន់គឺស្មើគ្នាសម្រាប់ការប្រកួតក្នុងពានរង្វាន់ Volleyball Nation League (VNL) របស់បុរស និងស្ត្រី ដោយយោងតាមគោលនយោបាយសមភាពយេនឌ័ររបស់សហព័ន្ធបាល់ទះពិភពលោក។
ការប្រកួតបាល់ទះជើងឯកនារីពិភពលោក Women’s Nations League ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួតប្រជែង។ ក្រោយបញ្ចប់ការប្រកួតក្នុងវគ្គសន្សំពិន្ទុ ក្រុមលេខ១ដល់លេខ៧ នឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយដែលជាការប្រកួតជុំផ្តាច់ព្រ័ត្រ ខណៈក្រុមម្ចាស់ផ្ទះទទួលបានសិទ្ធិឡើងទៅវគ្គ៨ក្រុមចុងក្រោយស្វ័យប្រវត្តិ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


