ព័ត៌មានជាតិ
ការជួញដូរឧបករណ៍និស្សន្ទនៅផ្សារមូលបត្រកម្ពុជាកើនពី ៤ លានដុល្លារ ដល់ ៣០០ លានដុល្លារ
ការជួញដូរឧបករណ៍និស្សន្ទនៅផ្សារមូលបត្រកម្ពុជាបានកើនឡើងជារៀងរាល់ឆ្នាំ គិតត្រឹមឆ្នាំ ២០២៣ ទំហំនៃការជួញដូរបានកើនដល់ ៣០០ លានដុល្លារ។
លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នមានផលិតផលសំខាន់ៗកំពុងជួញដូរនៅផ្សារមូលបត្រកម្ពុជាក្នុងនោះ មានមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ មូលបត្របំណុលមានទាំងសញ្ញាប័ណ្ណសាជីវកម្ម សញ្ញាប័ណ្ណសាជីវកម្មបៃតង សញ្ញាប័ណ្ណរដ្ឋរួមទាំងផលិតផលឧបករណ៍និស្សន្ទ និងថ្មីៗនេះក៏បានដាក់ឲ្យដំណើរការទីផ្សារគម្រោងវិនិយោគរួម។

អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជាបានចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១១ គិតដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ២២ បានបោះផ្សាយលក់មូលបត្រក្នុងផ្សារមូលបត្រកម្ពុជា ដែលប្រមូលសាច់ប្រាក់ប្រមាណ ៤០០ លានដុល្លារ។
ក្នុងចំណោមក្រុមហ៊ុនទាំង ២២ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង ១១ ផ្សេងទៀតបោះផ្សាយលក់មូលបត្របំណុល។
ដោយឡែកការដាក់ឲ្យដំណើរការជួញដូរឧបករណ៍និស្សន្ទគិតត្រឹមឆ្នាំ ២០២៣ បានកើនឡើងដល់ ៣០០ លានដុល្លារ ខណៈត្រីមាសទី ១ ឆ្នាំ ២០២៤ ទំហំនៃការជួញដូរមានទំហំដល់ ៥០ លានដុល្លារ។
លោក វិន ភក្តីបានអះអាងថា ការដាក់ឲ្យដំណើរការដំបូងនៅឆ្នាំ ២០១៧ ទំហំនៃការជូញដូរឧបករណ៍និស្សន្ទមានត្រឹម ៤ លានដុល្លារ ហើយទំហំនៃការជួញដូរមានការកើនឡើងជារៀងរាល់ឆ្នាំ។
ការជួញដូរឧបករណ៍និស្សន្ទបែងចែកជា ៦ ប្រភេទមានសរុបជាង ២៤៩ ផលិតផល។ ផលិតផលឧបករណ៍និស្សន្ទទាំង ៦ ប្រភេទ រួមមាន Forex (ការជួញដូររូបិយប័ណ្ណ) កិច្ចសន្យាលក់ពង្រីកថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលក់ពង្រីកថ្លៃប្រេងឆៅ កិច្ចសន្យាលក់ពង្រីកថ្លៃ commodity កិច្ចសន្យាលក់ពង្រីកថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលក់ពង្រីកថ្លៃមូលបត្រកម្មសិទ្ធិ។
លោក វិន ភក្តី បានបញ្ជាក់ថា នេះជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលទើបចាប់ផ្ដើមទីផ្សារមូលបត្រក្រោយគេ ហើយទីផ្សារមានទំហំតូច ប៉ុន្តែការអនុវត្តទីផ្សារនិងការដាក់ឲ្យអនុវត្តបទបញ្ញត្តិផ្សេងៗបានធានានិរន្តភាព តម្លាភាព សុវត្ថិភាពស្របតាមយន្តការថ្នាក់តំបន់និងសកល។
ដើម្បីស្របតាមសម័យកាលឌីជីថល និយតករបានអនុញ្ញាតឲ្យវិនិយោគិនអាចបើកករណីជួញដូរតាមប្រព័ន្ធអនឡាញ និងអាចធ្វើការជួញដូរមូលបត្រដោយខ្លួនឯង។ បើតាមមន្រ្តីនិយ័តករមូលបត្រកម្ពុជា ការអនុញ្ញាតិឲ្យបើកគណនីតាមអនឡាញ ដើម្បីសម្រួលដល់វិនិយោគិន។
មកដល់ពេលបច្ចុប្បន្ន និយតករមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណអនុញ្ញាតទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាវិស័យមូលបត្រប្រហែល ១៣០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ក្រុមហ៊ុនចែកចាយលក់មូលបត្រ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញជួញដូរទីផ្សារនិស្សន្ទ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនចែកចាយលក់ទិញត្រឡប់មកវិញឬទូទាត់សង ក្រុមហ៊ុនអភិបាលមូលនិធិ រួមទាំងក្រុមហ៊ុនផ្តល់សេវាផ្សេងទៀតដែលបម្រើវិស័យមូលបត្រកម្ពុជា។
បច្ចុប្បន្ននៅទូទាំងសាកលលោក ក៏ដូចជានៅក្នុងតំបន់និងក្នុងប្រទេសកម្ពុជាមានការឆបោកជាច្រើន ដែលទាមទារការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរនិងវិនិយោគិនទូទៅ។
លោក វិន ភក្តី អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា និយតករមូលបត្រកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចគាំពារវិនិយោគិន និងផលប៉ះពាល់សម្រាប់ការវិនិយោគលើវិស័យបូលបត្រ។ លោកក៏ស្នើវិនិយោគិនធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការឆបោកការវិនិយោគ ដែលនាំឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះនិងទំនុកចិត្តលើទីផ្សារមូលបត្រកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


