Connect with us

ព័ត៌មានជាតិ

កម្ពុជាសម្រេច​បាន កាត់បន្ថយការ​ប្រើប្រាស់ថង់ប្លាស្ទិក ១ ថ្ងៃជាង ៣០ លាន​ថង់ប្លាស្ទិក

បានផុស

នៅ

យុទ្ធនាការកាត់​បន្ថយថង់ប្លាស្ទិក​របស់កម្ពុជា​សម្រេច​បានលើសពីការរំពឹងទុក។ ជាក់ស្តែងត្រឹមតែរយៈពេល​ជិត​ ៩ ខែ (៨ខែ និង២៣ថ្ងៃ) ប៉ុណ្ណោះ កម្ពុជា​អាច​កាត់បន្ថយការប្រើប្រាស់​ថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចូលរួមពី​សំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨ លាននាក់ ដែល​ស្មើនឹងជាង​ពាក់​កណ្តាល​នៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ ថ្ងៃប្រមាណជាង ៣០ លាន​ថង់ប្លាស្ទិក ដែល​នេះ​ជា​លទ្ធផល​មួយ​លើស​ពី​ការ​រំពឹង​ទុក​របស់​ក្រសួង​។

ការ​សម្រេច​បាន​លើស​ពីការរំពឹងទុកនេះ លោករដ្ឋមន្រ្តី​បាន​អះអាងថា បានមកពីកត្តាចំនួន ៣ ក្នុង​នោះ​រួម​មាន ផ្ទៃក្នុង​របស់​ក្រសួងបរិស្ថាន​ដែលមានថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​ទាំងអស់។ ចំណែកខាងក្រៅវិញគឺបាន​មកពីការយកចិត្តទុក​ដាក់ និងរួម​ចំណែក​ពីស្ថាប័នពាក់ព័ន្ធ​គ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្សនិង​ប្រជាពលរដ្ឋ​កម្ពុជា។

លោក អ៊ាង សុផល្លែត​បាន​បន្ត​ថា ដើម្បីសម្រេចបានជោគជ័យជាបន្តបន្ទាប់ទៀត ចាំបាច់​ត្រូវតែ​មាន​សុទិដ្ឋិនិយម​ជានិច្ច ហើយសុទិដ្ឋនិយមនេះ គឺជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យស្របតាមយុទ្ធសាស្រ្តចក្រា ដែលមានភាពសាមញ្ញ ងាយយល់ ងាយធ្វើ និងអាចពង្រីកទៅមុខបានយូរង្វែង។

លោក អ៊ាង សុផល្លែត បន្ថែម​ថា បទពិសោធន៍​ជោគជ័យ​នៃយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលបានកាត់បន្ថយប្លាស្ទិកក្នុង ១ ថ្ងៃជាង ៣០លានថង់នេះ បានរំលេចចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដូចជា យុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១ លានដើម នៅថ្ងៃទី ១០ តុលា ឆ្នាំ២០២៣ យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ១៥ វិច្ឆិកា ឆ្នាំ២០២៣ យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថានជា​ត្រីវិស័យ​តម្រង់​ទិស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម