ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចិន និងជប៉ុន រៀបចំកិច្ចប្រជុំកំពូល ក្រោយផ្អាកអស់៤ឆ្នាំ
ជំនួបត្រីភាគីរវាងប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន នឹងត្រូវរៀបចំធ្វើឡើងវិញនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភាខាងមុខ ក្រោយការផ្អាកអស់រយៈពេល៤ឆ្នាំកន្លងទៅ។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីក្រុងសេអ៊ូល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវមានជំនួបទ្វេភាគីម្ដងម្នាក់ជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន និងលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃអាទិត្យទី២៦ មុនការជួបប្រជុំជាលក្ខណៈត្រីភាគីនៅថ្ងៃចន្ទបន្ទាប់។ កិច្ចប្រជុំរវាងប្រទេសទាំង៣ នឹងធ្វើសេចក្ដីថ្លែងការណ៍រួមគ្នា ផ្ដោតសំខាន់ទៅលើ៦ចំណុចធំៗ មានដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការអភិវឌ្ឍប្រកបដោយចីរភាព, បញ្ហាសុខភាព, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគ្រប់គ្រងគ្រោះមហន្តរាយ និងសុវត្ថិភាព, ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
កូរ៉េខាងត្បូង ចិន និងជប៉ុន ធ្លាប់យល់ព្រមធ្វើការប្រជុំរួមគ្នាជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០០៨ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតំបន់។ ប៉ុន្តែគំនិតផ្តួចផ្ដើមនេះ ត្រូវបានខកខាន ដោយសារតែជំនាស់ទ្វេភាគី និងការរីករាតត្បាតនៃជំងឺកូវីដ១៩។ កិច្ចប្រជុំត្រីភាគីលើកចុងក្រោយធ្វើឡើងកាលពីចុងឆ្នាំ២០១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ កូរ៉េខាងត្បូង និងជប៉ុន ទំនងជាអាចស្នើសុំឲ្យចិនដើរតួនាទីជួយទប់ស្កាត់ការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ជុំវិញក្ដីព្រួយបារម្ភថា កូរ៉េខាងជើងកំពុងលួចដឹកជញ្ជូនសព្វាវុធឲ្យរុស្ស៊ីយកទៅប្រើក្នុងសង្គ្រាមតតាំងនឹងអ៊ុយក្រែន។ ដោយឡែកចំពោះភាគីចិនវិញ អាចលើកយកកង្វល់ពីបញ្ហាសន្តិសុខរបស់ខ្លួន ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ជាពិសេសនោះគឺការធ្វើសមយុទ្ធរួមគ្នាតែម្ដង ក្រោយកិច្ចប្រជុំ Camp David កាលពីពេលកន្លងទៅ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


