សេដ្ឋកិច្ច
ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ I Squared សម្លឹងវិនិយោគ ៥ ប៊ីលានដុល្លារនៅអាស៊ីប៉ាស៊ីហ្វិក
ក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធសកល I Squared Capital កំពុងសម្លឹងមើលការបណ្តាក់ទុនចំនួន ៥ ប៊ីលានដុល្លារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកពីឆ្នាំ ២០២៥-២០២៧ ខណៈក្រុមហ៊ុនអាមេរិកមួយនេះស្វែងរកការស៊កខ្លួនចូលវិស័យរីកចម្រើនរហ័សផ្សេងៗក្នុងតំបន់ រួមទាំងថាមពលកកើតឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីសហប្រធានក្រុមហ៊ុនលោក Harsh Agrawal ដែលបាននិយាយថា ក្រុមហ៊ុន I Squared ដែលមានទ្រព្យសម្បត្តិ ៣៨ ប៊ីលានដុល្លារទូទាំងពិភពលោក នឹងបញ្ចេញថវិកាពីមូលនិធិសកល ១៥ ប៊ីលានដុល្លារ និងមូលនិធិកំណើនទីផ្សារ ២ ប៊ីលានដុល្លាររបស់ខ្លួន ដែលរៃប្រមូលបានក្នុងឆ្នាំ ២០២២។
ការពង្រីកការវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិកនេះ គូសបញ្ជាក់ពីកំណើនចំណាប់អារម្មណ៍របស់វិនិយោគិនលើទ្រព្យហេដ្ឋារចនាសម្ព័ន្ធសកម្មនៅទូទាំងតំបន់ ខណៈតំបន់នេះកាន់តែសម្បូរទីក្រុង មានកំណើនលើតម្រូវការថាមពល ហើយចំនួនប្រជាជនក៏កាន់តែសម្បូរបែប និងបំពាក់ដោយប្រព័ន្ធឌីជីថល។
លោកថ្លែងប្រាប់ Agrawal យ៉ាងដូច្នេះថា៖ «ពេលយើងក្រឡេកមើលរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ យើងឃើញថា ទីផ្សារនេះ(នៅអាស៊ីប៉ាស៊ីហ្វិក)មានលក្ខណៈល្អប្រសើរ កំណើនសេដ្ឋកិច្ចខ្ពស់ កំណើនតម្រូវការមកពីអ្នកប្រើប្រាស់នៅអាស៊ីរីកលូតលាស់ និងកំណើននៃក្រុមវណ្ណៈកណ្តាលជាដើម»។
ការវិនិយោគលើថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីប៉ាស៊ីហ្វិក រំពឹងថានឹងកើនឡើងទ្វេដងដល់ ១,៣ ទ្រីលានដុល្លារក្នុងទសវត្សរ៍ឆ្នាំ ២០២០ បើធៀបនឹងទសវត្សរ៍ឆ្នាំ ២០១០។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ Wood Mackenzie ។

ក្រៅពីថាមពលកកើតឡើងវិញ ក្រុមហ៊ុន I Squared គ្រោងនឹងផ្តោតលើវិស័យនានា រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការដឹកជញ្ជូន និងភស្តុភារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបរិស្ថានផងដែរ។ បើតាមលោក Agrawal ការវិនិយោគរបស់ក្រុមហ៊ុន នឹងមើលទៅលើទំហំកិច្ចព្រមព្រៀងពី ១៥០លានដុល្លារ ដល់ ៥០០ លានដុល្លារជាមធ្យម។
សហប្រធានក្រុមហ៊ុនដដែលបន្តថា ក្រុមហ៊ុន I Squared ដែលវិនិយោគហេដ្ឋារចនាសម្ព័ន្ធសកម្មធំបំផុត១ក្នុងតំបន់រួចហើយនោះ គ្រោងនឹងបើកការិយាល័យថ្មីនៅទីក្រុងសេអ៊ូលនៅឆ្នាំនេះ ដោយបន្ថែមវត្តមានការិយាល័យចាស់ៗដូចជានៅសិង្ហបុរី ញូវដេលី ស៊ីដនី និងតៃប៉ិជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


