ព័ត៌មានជាតិ
SchneiTec នឹងធ្វើការកៀរគរទុនប្រមាណ ៥០ ដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងពី CSX
ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញឈានមុខគេមួយនៅកម្ពុជា SchneiTec Dynamic គ្រោងនឹងធ្វើការបោះផ្សាយសញ្ញាបណ្ណបៃតងជាមួយនឹងផែនការប្រមូលទុនប្រមាណ៥០លានដុល្លារ ដើម្បីយកទៅពង្រីកការវិនិយោគលើការផលិតថាមពស្អាតនេះនៅកម្ពុជាបន្ថែមទៀត។

SchneiTec Dynamic បានសាងសង់រោងចក្រផលិតថាមពឡសូឡាតាមបណ្តាខេត្តមួយចំនួននៅកម្ពុជារួមមានខេត្តពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងស្វាយរៀង ដែលមានទំហំសរុប ២៤០ មេហ្គាវ៉ាត់ តាមរយៈក្រុមហ៊ុនជើងសារមូលបត្រ Yuanta Securities (Cambodia)ក្នុងការដាក់ផែនការកៀរគរប្រមាណ៥០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Yuanta ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី១ខែមេសានេះ ក្រុមហ៊ុន SchneiTec គ្រោងនឹងធ្វើការចុះបញ្ជីបោះផ្សាយជាផ្លូវការនៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១០ខែមេសាសប្តាហ៍ក្រោយ។
លោក Han Kyung Tae នាយកប្រតិបត្តិនៃក្រុមហ៊ុន Yuanta Securities (Cambodia) មានប្រសាសន៍ថា៖«សញ្ញាប័ណ្ណបៃតងនេះគឺមិនត្រឹមតែជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយប៉ុណ្ណោះទេ វាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ទាំងទីផ្សារមូលបត្របំណុលរបស់ប្រទេសកម្ពុជា និងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា ។ តាមរយៈការចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណនេះ យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងថាមពលកកើតឡើងវិញ ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព»។

លោក KT Han បានបញ្ចប់ថា៖ «នៅពេលវិនិយោគិនកាន់តែច្រើនទទួលស្គាល់ឱកាសក្នុងវិស័យថាមពលកកើតឡើងវិញរបស់កម្ពុជា យើងរំពឹងថានឹងមានលំហូរទុនកើនឡើងដែលនឹងជំរុញគម្រោងបៃតងបន្ថែម»។
លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានលើកឡើងកាលពីខែុមុនថា CSX នឹងស្វាគមន៍ការចុះបញ្ជីបោះផ្សាយសញ្ញាប័ណ្ណបៃតង និងនិរន្តរភាពពីក្រុមហ៊ុនចំនួន៣ ដែលនឹងកៀរគរទុនប្រមាណជា១០០លានដុល្លារនៅក្នុងឆ្នាំ២០២៥នេះ។
លោកថា គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព ដែលគោរពតាមស្តង់ដារសញ្ញាប័ណ្ណបៃតងអាស៊ាន និងគោលការណ៍សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA)។

លោកស៊ូ សុជាតិបានថ្លែងបញ្ជាក់ថា៖« SERC នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍របស់យើង ដើម្បីប្រមូលធនធានដែលគាំទ្រដល់ការចេញមូលបត្របំណុលប្រកបដោយនិរន្តរភាព។ ការផ្លាស់ប្តូរទៅជាការវិនិយោគបៃតង និងនិរន្តរភាព គឺជាទំនួលខុសត្រូវរួមទាំង SERC និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អាជីវកម្ម អ្នកវិនិយោគ និងអ្នកបោះផ្សាយសញ្ញាប័ណ្ណ »៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


