ព័ត៌មានជាតិ
រដ្ឋបាលស្រុករលាប្អៀរ ចុះអប់រំ ណែនាំពលរដ្ឋទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កុំឲ្យឆ្លងចូលសហគមន៍
រដ្ឋបាលស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់តាំងមន្ត្រីមួយចំនួន ចុះអប់រំផ្សព្វផ្សាយពីវិធានការ ការពារកូវីដ១៩ នៅតាមទីប្រជុំជនចំនួន៣ទីតាំងដើម្បីទប់ស្កាត់កុំឲ្យឆ្លងចូលក្នុងសហគមន៍ ។
លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរបានឲ្យដឹងថា នៅក្នុងថ្ងៃទី២៥នេះ រដ្ឋបាលស្រុកបានចាត់តាំងមន្ត្រីមួយចំនួនចុះអប់រំប្រជាពលរដ្ឋនៅតាមទីប្រជុំជន ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍ ក្នុងនោះគឺ១.ផ្សារពង្រ ដឹកនាំដោយលោក សេង វិចិត្រ អភិបាលរងស្រុក ដោយមានការចូលរួមផ្តល់កិត្តិយសពីសំណាក់លោក ជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រ និងលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តនិងអាជ្ញាធរឃុំភូមិប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងមន្ត្រីក្នុងឃុំផងដែរ។

២.ផ្សារព្រៃខ្មែរ ដឹកនាំដោយលោក អភិបាលស្រុក និងលោកស្រី ឈឹម សុផល អភិបាលរងស្រុក ដោយមានការចូលរួមពីលោក ហ៊ិន សុវណ្ណនី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត អាជ្ញាធរឃុំភូមិ ប៉ុស្តិ៍រដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ បងប្អូនប្រជាការពារ ផងដែរ ។
៣.ដឹកនាំដោយលោកស្រី អោក សុភារី អភិបាលរងស្រុក អាជ្ញាធរឃុំក្រាំងលាវ ឃុំព្រៃមូល មណ្ឌល សុខភាព ប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះពិនិត្យពលករមកពីកូរ៉េ នៅឃុំក្រាំងលាវ និងប្រជាពលរដ្ឋមកពីភ្នំពេញ នៅឃុំព្រៃមូល លទ្ធផលបានធ្វើការចត្តាឡីស័ករួចហើយ ។

ក្នុងខណៈនោះក្រុមបានផ្សព្វផ្សាយឲ្យពលករ និងប្រជាពលរដ្ឋ ដែលពាក់ព័ន្ធត្រូវអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងធ្វើអនាម័យខ្លួនប្រាណឲ្យបានល្អប្រសើរ ។
៤. ផ្សារស្មែត ដឹកនាំដោយលោក ផុន សីហា នាយករងរដ្ឋបាលស្រុក ដោយមានការចូលរួមពីលោក យី ភួន មេឃុំស្វាយជ្រុំ អាជ្ញាធរឃុំភូមិ ប៉ុស្តិ៍រដ្ឋបាល សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ឃុំ និងបងប្អូនប្រជាការពារ ផងដែរ ។

នៅក្នុងសកម្មភាពនេះក្រុមការងារបានចែកម៉ាស់ និងបានណែនាំប្រជាពលរដ្ឋពីរបៀបលាងដៃនឹងសាប៊ូ បាញ់អាកុល តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដ កុំឲ្យឆ្លងរាលដាលចូលក្នុងសហគមន៍៕
អត្ថបទ ៖ ឈៀងថារិទ្ធ










-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


