កីឡា
ក្រុមកីឡាអាស៊ីអឺរ៉ុបឈ្នះមេដាយច្រើនជាងគេពីការប្រកួតកីឡាឧត្តមសិក្សាឆ្នាំ២០២៤
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៤ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា បន្ទាប់ពីចាប់ផ្តើមប្រកួតតាំងពីថ្ងៃទី១៨ ខែឧសភា។

សម្រាប់ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ឆ្នាំ២០២៤មានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៧មកពីទូទាំងប្រទេសចូលរួមប្រកួតដែលមានកីឡាករ កីឡាការិនីសរុប១៧៦៤នាក់ដើម្បីប្រកួតលើ១៣ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ ការ៉ាតេ សីដក់ គុនដាវ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ស្មើនឹង១០១វិញ្ញាសា។

បន្ទាប់ពីការប្រកួតដំណើរការអស់ជាច្រើនថ្ងៃ ក្រុមកីឡារបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានមេដាយច្រើនជាងគេគឺ៦១គ្រឿង ក្នុងនោះមេដាយមាស២៨ ប្រាក់១៨ និងសំរិទ្ធ១៥ ដើម្បីឈរលើកំពូលតារាង។ ចំណែកវិទ្យាស្ថានខេមអេដឈរលេខ២ពីការឈ្នះមេដាយ៤៥គ្រឿងគឺមាស១៩ ប្រាក់១០ និងសំរិទ្ធ១៦ ហើយសាកលវិទ្យាល័យវេស្ទើនឈរលេខ៣ពីការឈ្នះមេដាយ៥០គ្រឿងគឺមាស១៦ ប្រាក់១៦ និងសំរិទ្ធ១៨។

ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទាំងអស់ដែលបានចូលរួមប្រកួតគឺ១៥ដែលមិនទទួលបានមេដាយសោះ។



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


