កីឡា
ក្រុមសាកលវិទ្យាល័យ ឡាយហ្វ រំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាឧត្តមសិក្សាថ្នាក់ជាតិ
ប្រធានក្រុមបាល់ទាត់សាកលវិទ្យាល័យ ឡាយហ្វ កីឡាករ វី ចាន់ដារ៉ា រំពឹងឈានដល់វគ្គផ្តាច់ព្រ័ត្ររហូតដល់៩០%សម្រាប់ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤។
កីឡាករ វី ចាន់ដារ៉ា បានលើកឡើងថា ការចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤ពិតជាមានសារៈសំខាន់សម្រាប់ពួកគាត់ ពីព្រោះកីឡាករដែលបានចូលរួមប្រកួតជានិស្សិតជំនាញ«គ្រប់គ្រងកីឡា ឬ Sport Management»។ ក្រៅពីការសិក្សាថ្នាក់ពីជំនាញគ្រប់គ្រងកីឡា កីឡាករបានហ្វឹកហាត់បាល់ទាត់ និងចេញអនុវត្តជាក់ស្តែងដូចជាការចូលរួមប្រកួត កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ជាដើមគឺរឹតតែធ្វើឲ្យនិស្សិតកីឡាកាន់តែល្អប្រសើរ។

បូករួមជាមួយកីឡាករដែលជានិស្សិតជំនាញគ្រប់គ្រងកីឡា និងកីឡាករខ្លះជាសមាជិកក្រុមបាល់ទាត់ ឡាយហ្វ ដែលបានឈ្នះជើងឯកលីគកម្ពុជាទី២បានធ្វើឲ្យក្រុមបាល់ទាត់សាកលវិទ្យាល័យ ឡាយហ្វ រំពឹងទទួលបានល្អប្រសើរ ជាពិសេសអាចនឹងឈានដល់វគ្គផ្តាច់ព្រ័ត្រថែមទៀត។
កីឡាករ វី ចាន់ដារ៉ា ក្នុងនាមជាប្រធានក្រុមបាននិយាយថា ៖«យើងមកនេះគឺដាក់ក្តីសង្ឃឹមនាំលទ្ធផលល្អជូនអ្នកគាំទ្រនៅខេត្តព្រះសីហនុ។ យើងខ្ញុំប្តេជ្ញាធ្វើឲ្យបានល្អ ហើយសង្ឃឹម៩០%ដែលអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ»។
ការរំពឹងខ្ពស់បែបនេះ បន្ទាប់ពី៣ប្រកួតនៅវគ្គសន្សំពិន្ទុក្នុងពូល ក្រុមបាល់ទាត់សាកលវិទ្យាល័យ ឡាយហ្វ ធ្វើបានល្អខ្លាំងមែនទែនដោយទទួលបានជ័យជម្នះទាំង៣ប្រកួត និងកំពុងឈរលើកំពូលតារាងពូល A។

ការប្រកួតទី១ ពួកគេបានយកឈ្នះក្រុមបាល់ទាត់សាកលវិទ្យាល័យជាតិមានជ័យ ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី១៩ ខែឧសភា និងការប្រកួតទី២ បានយកឈ្នះក្រុមបាល់ទាល់សាកលវិទ្យាល័យ ជាតិបាត់ដំបង ដោយលទ្ធផលលទ្ធផល ៧-១ កាលពីថ្ងៃទី២០ ខែឧសភា និងការប្រកួតទី៣បានយកឈ្នះក្រុមបាល់ទាត់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចដោយលទ្ធផល ៦-០ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
ឥឡូវនេះ ក្រុមបាល់ទាត់សាកលវិទ្យាល័យ ឡាយហ្វ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយក្នុងនាមជាក្រុមកំពូលតារាងពូល A ត្រូវប៉ះក្រុមនៅពូល B ដើម្បីរកឱកាសទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


