ជីវិតកម្សាន្ដ
មាន សូនីតា ចាត់ទុកភាពជោគជ័យលើឆាកអន្តរជាតិមិនមែនតែនាងទេ គឺសម្រាប់កូនខ្មែរទាំងមូល
ភាពជោគជ័យរបស់តារាសម្តែងកញ្ញា មាន សូនីតា ពេលនេះកើតចេញពីការតាំងចិត្តខ្ពស់ ការតស៊ូជម្នះរាល់ឧបសគ្គដែលទទួលបានការលើកទឹកចិត្ត និងគាំទ្រពីមហាជនទូទៅ។ នាងក៏មានមោទនភាពខ្លាំងក្រោយទទួលបានការគាំទ្រពីទស្សនិកជន និងមានបណ្ដាសារព័ត៌មានធំៗរបស់បរទេសចុះផ្សាយអំពីវត្តមាននាងលើកម្រាលព្រំក្រហមក្នុងកម្មវិធីមហោស្រព នាទីក្រុងកាន ប្រទេសបារាំង។

ស្របពេលជាមួយគ្នានៃភាពលេចធ្លោនេះដែរ តារាស្រី មាន សូនីតា បានចាត់ទុកថា ភាពជោគជ័យលើឆាកអន្តរជាតិមិនមែនតែនាងទេគឺ សម្រាប់កូនខ្មែរទាំងមូល។ មាន សូនីតា បាននិយាយថា នាងពិតជាមិនដឹងយកពាក្យអ្វីមកបរិយាយពីអារម្មណ៍ដ៏រំភើបនៅពេលនេះទេ ជាពិសេសនៅពេលដែលអ្នកទាំងអស់គ្នាបានសាទរជាមួយនឹងសំលៀកបំពាក់ដែលបង្ហាញពីអត្តសញ្ញាណជាតិខ្មែរដែលរួមមាន ក្រមាខ្មែរ មួកស្លឹកត្នោត យ័ន្តខ្មែរ ផ្កាច័នអង្គរ ទៅកាន់ឆាកអន្តរជាតិ។
មាន សូនីតា បញ្ជាក់ថា «គ្រប់គ្នានៅទីនោះមិនថាជាអ្នកកាសែត តារាបរទេស គឺងាកមើលមិនដាក់ភ្នែកនូវភាពទាក់ទាញនៃរចនាបថ និងបានស្ញប់ស្ញែងពីភាពប៉ិនប្រសប់ និងការផ្ចិតផ្ចង់ក្នុងការច្នៃ ម៉ូតរបស់កូនខ្មែរ ដែលបានបង្កើតឡើងនូវរ៉ូបដ៏ប្លែក និងឥតខ្ចោះដែលនេះសបញ្ជាក់ឲ្យពិភពលោកឃើញយ៉ាងច្បាស់ពីភាពដែលអាចទៅរួច និងធ្វើបានរបស់យើង មិនមែនតែខ្ញុំ និងក្រុមការងារ គឺរបស់គ្រប់គ្នាដែលជាកូនខ្មែរ»។

កញ្ញា មាន សូនីតា បាននិយាយទៀតថា “នាងខ្ញុំ មាន សូនីតា សូមផ្ញើជូនមហា កិត្តិយសមួយនេះទៅកាន់ប្រទេសកម្ពុជា(រាជិនីក្រមាយ័ន្តខ្មែរ) អភិវឌ្ឍដើម្បីអភិរក្សបុរាណមិនយឺតសម័យ មិនបរទេស”។

ប្រាកដណាស់មុននេះ គេកត់សម្គាល់សម្រាប់វត្តមានរបស់តារាខ្មែរកញ្ញា មាន សូនីតា នៅលើកម្រាលព្រំក្រហមទីក្រុងកាននេះ គឺនាងបានរំលេចខ្លួនយ៉ាងស្រស់ស្អាតលេចធ្លោជាមួយឈុតក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្តរំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប និងមួកក្រមាកែខៃច្នៃតាមដាននៃមួកស្លឹកត្នោតកសិករខ្មែរ និងឈុតផ្កាច័នអង្គរយ៉ាងប្រណិត៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


