ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS
តាមសេចក្តីរាយការណ៍របស់ Asia.Nikkei, រដ្ឋាភិបាលទីក្រុងបាងកក បានប្រកាសកាលពីថ្ងៃអង្គារទី២៨ខែឧសភាថា ខ្លួននឹងដាក់ពាក្យចូលជាសមាជិក BRICS ដោយនឹងធ្វើឲ្យថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលក្លាយជាសមាជិកនៃប្លុកសេដ្ឋកិច្ចនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈរដ្ឋមន្ត្រី បានអនុម័តលិខិតផ្លូវការរួចហើយ ដែលបង្ហាញពីចេតនារបស់ប្រទេសថៃ ក្នុងការចូលរួមជាមួយប្លុកនេះ។
យោងតាមលោក Chai, លិខិតនោះមានខ្លឹមសារថា ប្រទេសថៃ យល់ពីសារៈសំខាន់នៃពហុភាគីនិយម និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងកិច្ចការអន្តរជាតិ។ ចក្ខុវិស័យរបស់ប្រទេសថៃសម្រាប់អនាគត គឺស្របតាមគោលការណ៍ BRICS ហើយការចូលជាសមាជិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសនេះ ក្នុងមធ្យោបាយជាច្រើន រួមទាំងការពង្រឹងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិនិងផ្តល់ឱកាសដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយផងដែរ។

ស្របពេលជាមួយគ្នានោះ លោក Chai អះអាងថា ការចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើនៅចុងខែតុលា នាទីក្រុង Kazan នៃប្រទេសរុស្ស៊ី នឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសថៃ ក្នុងការពន្លឿនដំណើរការដាក់ពាក្យនេះ។
សូមបញ្ជាក់ថា ជាមួយសមាជិកដំបូងមានត្រឹមប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនោះ, BRICS ក៏បានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមឲ្យចូលជាសមាជិកនៅដើមឆ្នាំ ២០២៤។

ចាប់តាំងពីពេលនោះមក ប្រទេសចំនួន១៥ទៀត បង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះក្នុងនោះក៏រួមមានទាំងបារ៉ែន បេឡារុស គុយបា កាហ្សាក់ស្ថាន ប៉ាគីស្ថាន សេណេហ្គាល់ និងវេណេស៊ុយអេឡាផងដែរ។
BRICS បានរួមចំណែកប្រហែល ៣០%នៃសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រហែល ៣.៥ពាន់លាននាក់ ឬស្មើនឹង ៤៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ ប្លុកនេះក៏មានជាង៤០% នៃផលិតកម្មប្រេងរបស់ពិភពលោកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


