ព័ត៌មានអន្ដរជាតិ
ស្តេចប្រេងអាស៊ី ចូលរួមក្នុងក្រុម BRICS ជាផ្លូវការ
ទីបំផុត ក្រោយការចរចារាប់ខែ ពេលនេះ ស្តេចប្រេងអាស៊ី គឺប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសជាផ្លូវការថា ខ្លួនចូលរួមជាមួយក្រុម BRICS ហើយ។

រដ្ឋាភិបាលទីក្រុងរីយ៉ាដ បានដុតដៃដុតជើងខ្លាំងណាស់ ដើម្បីចូលជាសមាជិករបស់ក្រុមនេះ ហើយកាលពីខែសីហាឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសគឺព្រះអង្គម្ចាស់ Faisal bin Farhan មានបន្ទូលថា ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានវាយតម្លៃ មុនធ្វើការសម្រេចចិត្តណាមួយ ហើយនៅពេលនោះ ព្រះអង្គក៏មានបន្ទូលដែរថា ក្រុម BRICS គឺជា បណ្តាញដ៏មានអត្ថប្រយោជន៍និងសំខាន់ សម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសជាសមាជិក។

គិតត្រឹមចុងឆ្នាំ២០២៣ BRICS មានសមាជិកតែ៥ប្រទេសប៉ុណ្ណោះដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ប៉ុន្តែឥឡូវមិនមែនមានតែអារ៉ាប៊ីសាអូឌីតទេ ដែលបានប្រកាសចូលជាសមាជិកថ្មី ពោលគឺគ្រាន់តែចូលឆ្នាំ២០២៤ភ្លាមនៅមានប្រទេសចំនួន៤ទៀតដែលចូលក្រុមនេះ ដូចជាអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម នាំឲ្យ BRICS កើនសមាជិកដល់ ១០ប្រទេសហើយ។
លើសពីនេះ BRICS ត្រូវបានគេរំពឹងថា នឹងកើនសមាជិកថែមនៅចុងឆ្នាំ២០២៤ ដោយប្រទេសវេណេស៊ុយអេឡា ចង់ក្លាយជាសមាជិកអចិន្ត្រៃយ៍ ក្នុងកិច្ចប្រជុំកំពូលលើកក្រោយនៅប្រទេសរុស្ស៊ី នាខែតុលាឆ្នាំ២០២៤។

ឆ្នាំនេះ រុស្ស៊ីបានកាន់តំណែងជាប្រធានប្តូរវេន ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្តេជ្ញាសម្របសម្រួលការធ្វើសមាហរណកម្មប្រកបដោយសុខដុមរមនាជាមួយដៃគូថ្មី។ លើសពីនេះ លោកពូទីនបានបញ្ជាក់ថា ប្រទេសចំនួន៣០ផ្សេងទៀត ក៏មានបំណងចូលរួមក្នុងសកម្មភាពរបស់ក្រុមនេះផងដែរ។
យោងតាមតួលេខរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ពេលនេះ ក្រុម BRICS បានវ៉ាដាច់ក្រុមប្រទេសអ្នកមាន G7 ហើយ បើគិតពី GDP សកលពោលគឺស្មើនឹង ៣៦% នៃចំនួនសរុបពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មេដឹកនាំ BRICS យល់ព្រមពង្រីក សមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


