កីឡា
ប្រធានគុនខ្មែរ លោក ខូវ ឆាយ ប្តេជ្ញាប្រឆាំងដាច់ខាតបក្សពួកនិយម
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានកំពុងធ្វើឲ្យកីឡាករ កីឡាការិនី អ្នកជំនាញកីឡាប្រដាល់ និងអ្នកគាំទ្រ ក៏ដូចជាមហាជនមានជំនឿទុកចិត្តខ្ពស់សម្រាប់ការដឹកនាំរបស់លោកដើម្បីឈានឆ្ពោះទៅរកភាពល្អប្រសើរ ត្រឹមត្រូវ យុត្តិធម៌ និងរីកចម្រើននៃកីឡានប្រដាល់គុនខ្មែរ។

ជាច្រើនឆ្នាំមកហើយក្នុងវិស័យកីឡាប្រដាល់គុនខ្មែរតែងតែកើតមានភាពមិនប្រក្រតីដូចជា ការដាក់ពិន្ទុ និងការផ្គូផ្គងជាដើមដែលបានធ្វើឲ្យគ្រូបង្វឹក ក្លិប ឬអ្នកប្រដាល់ជាច្រើនបានត្អួញត្អែរជុំវិញលទ្ធផល មិនសូវទទួលបានឱកាសឡើងប្រកួត រហូតដល់អ្នកប្រដាល់ខ្លះឈប់ពីប្រដាល់ដើម្បីទៅរកការងារផ្សេង។ រឿងរ៉ាវទាំងអស់នេះអាចបណ្តាលមកពីការប្រកាន់បក្សនិយមដែលធ្វើឲ្យប៉ះពាល់ដល់ភាពរីកចម្រើនកីឡាប្រដាល់គុនខ្មែរ។
ទោះបីជាយ៉ាងណានៅពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ អាចកែប្រែ និងលុបបំបាត់ភាពមិនប្រក្រតីទាំងនោះឲ្យល្អប្រសើរ។ លោក ខូវ ឆាយ ដែលទើបតែបានកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីប៉ុន្មានខែកន្លងទៅនេះបានប្តេជ្ញាចិត្តលុបបំបាត់បក្សពួកនិយម និងនាំមាគ៌ាគុនខ្មែរឆ្ពោះទៅរីកចម្រើនលើឆាកអន្តរជាតិ។

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ខូវ ឆាយ បានបង្ហោះរូបភាពលោកគ្រូ ពេជ្រ សុផាន់ និងលោក នួន បូរ៉ា ក្នុងឯកសណ្ឋានយោធា ដោយបានសរសេរសារថា ៖«សូមជម្រាបជូនថា លោកគ្រូ ពេជ្រ សុផាន់ ជាអតីតកីឡាកររបស់សមាគមកីឡាប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នជាមន្ត្រីយោធារបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅក្រោមឱវាទនៃការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់»។
លោកបានសង្កត់ធ្ងន់ថា ៖«សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់ខ្ញុំ ប្រឆាំងដាច់ខាតបក្សពួកនិយម និងការជិះជាន់គាបសង្កត់»។

ការលើកឡើងរបស់លោក ខូវ ឆាយ បានកើតមានឡើង បន្ទាប់ពីលោកបានដោះស្រាយបញ្ហាដាក់ពិន្ទុក្នុងការប្រកួតរវាងវ័យក្មេងកីឡាករ ពេជ្រ សឹង្ហៈ ជាកូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ និងកីឡាករ សៅយ៉ាន់ វិសាល ដែលជាកូនរបស់លោកគ្រូ សាន់ សៅយ៉ាន់ ក្នុងវគ្គផ្តាច់ព្រ័ត្រម៉ារ៉ាតុងមួយកាលពីសប្តាហ៍មុន។ បន្ទាប់ពីចប់ការប្រកួត លោក ពេជ្រ សុផាន់ បានតវ៉ាជុំវិញការដាក់ពិន្ទុ ហើយសហព័ន្ធក្រោមការដឹកនាំរបស់លោក ខូវ ឆាយ បានដោះស្រាយករណីនេះដើម្បីរកភាពយុត្តិធម៌សម្រាប់ភាគីទាំងសងខាង។ ជាលទ្ធផល គណៈកម្មការរកឃើញថា ការដាក់ពិន្ទុត្រឹមត្រូវ ហើយរក្សាលទ្ធផលជ័យជម្នះរបស់កីឡាករ សៅយ៉ាន់ វិសាល ដដែល។
ក្នុងការប្រកួតម៉ារ៉ាតុងយុវជននេះដែរសម្រាប់ការប្រកួតជុំទី១បែរជាមានចៅក្រមម្នាក់គឺលោក សាន់ សៅយ៉ាន់ ដែលកូនប្រុសរបស់លោកជាបេក្ខភាពម្នាក់ក្នុងការប្រកួតនេះ ដូច្នេះលោក ខូវ ឆាយ បានបញ្ជាក់ថា សហព័ន្ធទទួលខុសត្រូវចំពោះករណីនេះ ហើយនឹងដាក់ពិន័យអ្នកដែលទទួលបន្ទុកលើការចាត់ចែងចៅក្រម និងអាជ្ញាកណ្តាល។
ចាប់តាំងពីកាន់តួនាទីជាប្រធានសហព័ន្ធគុនខ្មែរមក លោក ខូវ ឆាយ បានដោះស្រាយបញ្ហាអសកម្មជាបន្តបន្ទាប់ និងបានធ្វើសន្និសីទសារព័ត៌មានបកស្រាយឲ្យមហាជនបានដឹង៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


