សេដ្ឋកិច្ច
ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅចិន បានកើនឡើងជាង ៥០ ភាគរយនៅខែមេសា
ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានកើនឡើង ៥២ ភាគរយកាលពីខែមេសា ធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ដោយពង្រីកកំណើនលក់កាលពីខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងចិន (CAICT)។

ការកើនឡើងនេះ កើតមានឡើងក្រោយការលក់ស្មាតហ្វូននៅចិន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផលិតម៉ាកទូរស័ព្ទ iPhone របស់អាមេរិកដដែល បានចុះខ្សោយកាលពីដើមឆ្នាំ ចំពេលមានការប្រកួតប្រជែងលើទីផ្សារស្មាតហ្វូនទំនើបកាន់តែខ្លាំងពីគូប្រជែងក្នុងស្រុក ដូចជាពីក្រុមហ៊ុន Huawei ជាដើម។
ទិន្នន័យពី CAICT ដែលជាក្រុមហ៊ុនស្រាវជ្រាវមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន បានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់ «ស្មាតហ្វូនម៉ាកពីបរទេស» នៅចិន បានកើនឡើង ៥២ ភាគរយ ស្មើនឹងជិត ៣,៥ លាន គ្រឿង ក្នុងខែមេសា ពីជាង ២,៣ លានគ្រឿងកាលពីឆ្នាំមុន។
ទោះបីជាទិន្នន័យនេះ មិនបានបញ្ជាក់ច្បាស់ក្រុមហ៊ុន Apple ក៏ដោយ ក៏ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនស្មាតហ្វូនបរទេសដ៏លេចធ្លោបំផុតនៅក្នុងទីផ្សារលក់របស់ចិន។ នេះបើតាមការគូសបញ្ជាក់របស់រ៉យទ័រ ដែលស្នើបន្តថា ការកើនឡើងនៃការលក់ស្មានហ្វូកម៉ាកពីបរទេស គឺដោយសារការលក់របស់ Apple។

ការលក់របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន បានកើនឡើង ១២ ភាគរយក្នុងខែមីនា ដោយបង្ហាញពីការប្រសើរឡើងគួរឱ្យកត់សម្គាល់ ពី២ខែដំបូងនៃដើមឆ្នាំ ២០២៤ ពោលគឺនៅពេលដែលក្រុមហ៊ុននេះបានជួបប្រទះនឹងការធ្លាក់ចុះនៃការលក់រហូតដល់ ៣៧ ភាគរយ។
ការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple អាចនឹងកើនឡើងបន្ថែមទៀតនៅក្នុងខែឧសភា ដោយសារតែយុទ្ធនាការលក់បញ្ជុះតម្លៃទ្រង់ទ្រាយធំលើម៉ូដែលទូរស័ព្ទ iPhone មួយចំនួន រហូតដល់ជាង ៣០០ ដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


