ព័ត៌មានជាតិ
ផ្លូវបេតុង១ខ្សែ បានបើកការដ្ឋានសាងសង់ដោយរំពឹងថានឹងជួយសម្រួលបានច្រើនដល់ពលរដ្ឋនៅស្រុកប្រាសាទបាគង
ផ្លូវ១ខ្សែជាប្រភេទផ្លូវបេតុងអាមេ ប្រវែង២.០៥០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់២តឹក តភ្ជាប់ពីភូមិរលួសខាងលិច ឃុំរលួស ទៅដល់ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាគម្រោងថវិការាជរដ្ឋាភិបាលផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តគម្រោងដោយកងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក នូ សុវត្តិ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការបើកការរដ្ឋានជួលជុលផ្លូវនេះ គឺជាការអភិវឌ្ឍបន្ថែមទៀតសម្រាប់ខេត្តសៀមរាបទាំងមូល លើការអភិវឌ្ឍវិស័យហេដ្ឋារចនាផ្លូវថ្នល់ ទាំងនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខុមាលភាពទៀតផង ដែលកត្តានេះ នឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ ជូនប្រជាពលរដ្ឋបានមួយកម្រិតថែមទៀត។

ចំណែកលោក អុឹង គឹមលាង អភិបាលរងខេត្ត លើកឡើងថា ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ឃុំរលួស និងឃុំមានជ័យ ស្រុកប្រាសាទបាគង ក៏ដូចជាខេត្តសៀមរាបទាំងមូល លើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាផ្លូវថ្នល់ ដែលផ្លូវនេះនឹងចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗបានងាយស្រួល ឆាប់រហ័ស ដែលកត្តានេះ នឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ចំណែកអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ថ្លែងថា ផ្លូវបេតុងមួយខ្សែនេះគឺពិតជាមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកប្រកបរបរជាមួយវិស័យទេសចរណ៍ ព្រោះថាវានឹងបង្កភាពងាយស្រួលដល់ការដឹកជញ្ជូនទេចរណ៍ទៅកាន់តំបន់បឹងទន្លេសាប និងជួយ សម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ជាពិសេសជួយដល់អ្នកមានជំងឺ និងស្ត្រីមានផ្ទៃពោះ មកពិនិត្យ និងសម្រាលកូននៅមណ្ឌល សុខភាព ពិបាកក្នុងការដឹកកសិផលមកកាន់ទីផ្សារ កាត់បន្ថយពេលវេលានិងការចំណាយសម្រាប់សោហ៊ុយធ្វើដំណើរជាដើម។ ដូចនេះនៅពេលដែលផ្លូវស្ថាបនាចប់រួចរាល់ហើយ ពេលនោះពលរដ្ឋ នឹងបានទទួលផលប្រយោជន៍យ៉ាងច្រើនពីផ្លូវនេះ ដោយជួយសម្រួលការធ្វើដំណើរយប់ថ្ងៃទៅកាន់មន្ទីរពេទ្យ សាលារៀន និងដឹកភោគផលកសិកម្មផ្សេងៗ កាត់បន្ថយការចំណាយ ទាំងពេលវេលានិងថវិកាក្នុងការធ្វើដំណើរ និងជាពិសេសជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរដែលមកទស្សនាសហគមន៍បឹងទន្លេសាបផងដែរ។

លោក បន្តថា ជាមួយនឹងការសាងសងនេះ ក៏សូមការអធ្យាស្រ័យពីសាធារណជនប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ ព្រោះអាចមានការកកស្ទះចរាចរណ៍បន្តិចបន្តួចនៅពេលដំណើរការសាងសង់ ខណៈដែលឆ្លងកាត់តាមការដ្ឋានផ្លូវនេះ។ លោកទាំងពីរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវទាំងអស់រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្ថិភាព និងបញ្ជៀសនូវការឆាប់ខូចផ្លូវដោយសារការដឹកជញ្ជូនលើសទំងន់ណាមួយដោយខានតែបាន។ លើសពីនេះសូមកុំនាំគ្នាសង់រោង ឬផ្ទះសម្បែងតាមចម្រាក់ស្ទឹង ព្រោះវាជាសម្បត្តិសាធារណៈរបស់រដ្ឋ និងវាបង្កភាពអនាអិបតេយ្យ បាត់សោភ័ណភាព ខ្វះសណ្តាប់ធ្នាប់របៀបរៀបរយ៕
ដោយ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


