Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង វ៉ាន់ នីឡា និងមហាជន ហួសចិត្តខ្លាំងចំពោះកាយវិការមិនសមរម្យគ្រូពេទ្យម្នាក់

បានផុស

នៅ

តារា​ចម្រៀង​កញ្ញា វ៉ាន់ នីឡា និង​មហាជន បាន​រិះគន់ បន្ទាប់ពី​មាន​ការ​ចែករំលែក​នូវ​ឃ្លិប​វីដេអូ​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​សកម្មភាព​របស់​គ្រូពេទ្យ​ស្រី​ម្នាក់​ដែល​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅកាន់​ស្ត្រី​ម្នាក់ទៀត​កំពុង​នាំ​កុមារ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​វីដេអូ​ខ្លី​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៤ ម្សិលមិញ​នេះ កំពុង​ក្លាយ​ជា​រឿង​ដ៏​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាមួយ​ការ​បញ្ចេញ​មតិ​រិះគន់​ជាច្រើន ខណៈ​មាន​ការ​លើក​ឡើង​ថា ក្នុងនាម​ជា​គ្រូពេទ្យ​មិនគួរណា​ប្រើ​សម្តី​មិន​សមរម្យ​បែបនេះ​ទេ ម្យ៉ាងទៀត មើល​កាយវិការ​បុក​សាច់​ក្មេង​ដូច​សត្វ។

ជាមួយ​នេះ ដោយ​ឃើញ​សកម្មភាព​បែបនេះ តារា​ចម្រៀង​កញ្ញា វ៉ាន់ នីឡា ក៏បាន​បញ្ចេញ​ជា​សារ​រិះគន់​ថា ” នែ​..​អ៊ី អ៊ី​ឯង​ថី​ហ្នឹង​ អ្នកណា​ទាញ ​ទៅ​ស្តី​ឲ្យ​អ្នកនោះ​ទៅ ថី​បាន​មក​រាលដាល​ដល់​គេ​ ហើយ​មើល​កាយវិការ​បុក​សាច់​គ្នា ដូច​គ្នា​សត្វ បើ​អ៊ី​ឯង​មិន​ពេញចិត្ត​ធ្វើការ សុំ​ឈប់​ទៅ មាន​តែ​ដេក​ស៊ី​ទេ ទើប​ស្រួល អត់​ហត់​”។

តារា​ចម្រៀង​ចង្កេះ​អង្ក្រង​កញ្ញា វ៉ាន់ នីឡា បាន​និយាយ​ដោយ​ខ្លី​ទៀត​ថា ”មូលហេតុ​នេះ​ហើយ បាន​ភាគច្រើន​គេ​សំដៅ​ទៅ​រក​ពេទ្យ​ឯកជន”។ ក្នុង​នោះ ក៏​មាន​ការ​បញ្ចេញ​មតិ​ដែរ​ថា ”មើល​ហើយ​ក្នាញ់​យាយ​ប៉ិ​ពេទ្យ​ហ្នឹង​ណាស់ ប៉ះចំ​កូន​ខ្ញុំ​វិញ ស្តី​ឲ្យ​នៅមុខ​ហ្នឹង​ហ្មង គ្មាន​សំចៃ​មាត់​ទេ ចាក់​ថ្នាំ​ឲ្យ​តែ​រួច​ពី​ដៃ បុក​ម្ជុល​មើល​តែ​ចាក់​ថ្នាំ​ឲ្យ​សត្វ សម្តី​ក៏​អន់ កោត​នៅ​ធ្វើការ​កើត គ្មាន​សុជីវធម៌​សោះ”។

ជាមួយ​គ្នា​នេះ ក៏​មាន​មហាជន​មួយ​ចំនួន​ទៀត បាន​ផ្ទុះ​ការ​វែកញែក និង ខ្លះ សម្តែង​ការ​មិន​ពេញចិត្ត​ទៅ​លើ​សកម្មភាព​របស់​អ្នក​គ្រូពេទ្យ​ខាង​នេះ​ដែរ។

ទោះបីយ៉ាងណា គេ​មិន​ទាន់​ដឹង​ទេ​ថា រឿងរ៉ាវ​នេះ​បាន​កើត​ឡើង​នៅ​ទីកន្លែង​ណា ខណៈ​មិនទាន់​ស្វែងរក​ការ​បកស្រាយ​ពី​អ្នកគ្រូ​ពេទ្យ​ខាង​លើ​បាន​នៅឡើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម