ជីវិតកម្សាន្ដ
ខណៈកូវីដនៅថៃបន្តផ្ទុះខ្លាំង Marisa បង្ខំចិត្តប្រកាសលក់ឡានសំណព្វ
ជំងឺកូវីដ១៩នៅតែបន្តរីករាលខ្លាំង ធ្វើឲ្យតារាថៃជាច្រើនបានចេញមុខត្អូញត្អែបញ្ជាក់ពីជីវភាពកំពុងជួបផលវិបាក។ ការងារក៏មិនសូវមានច្រើនដូចមុន ធ្វើឲ្យកម្រៃដែលត្រូវទ្រទ្រង់ជីវភាពបានធ្លាក់ចុះ រហូតកន្លងមកមានតារាជាច្រើនត្រូវសម្រេចចិត្តលក់ទ្រព្យរបស់ដូចជាឡាន ម៉ូតូដែលខ្លួនស្រលាញ់ចេញដើម្បីប្ដូរយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

ថ្មីៗនេះ គេឃើញតារាថៃមួយរូបទៀតដែលនាងក៏មានឈ្មោះបោះសំឡេងមិនធម្មតានៅក្នុងវិស័យសិល្បៈថៃ សម្រេចចិត្តលែងខ្វល់ពីមុខមាត់ ដោយបានប្រកាសលក់ឡានរបស់នាងនៅបណ្ដាញអ៊ីនស្តាក្រាម។ តារាសម្ដែងរូបនោះគឺជានាង Marisa anita។


ភ្ជាប់និងរូបភាពឡានជាច្រើនសន្លឹក Marisa anita បានបញ្ជាក់ថា នាងស្រលាញ់ឡាននេះខ្លាំងណាស់ ប៉ុន្តែនាងពិតជាចាំបាច់ត្រូវលក់វាចេញពិតមែន។ យ៉ាងណា នៅចំពោះមុខស្ថានភាពកំពុងលំបាកនេះ Marisaanita មិនមែនជាតារាទីមួយទេ ដែលប្រកាសលក់ទ្រព្យជាទីស្រលាញ់ ព្រោះមានតារាជាច្រើនហើយដែលបានធ្វើរឿងនេះ ជាក់ស្ដែងដូចជាលោក Big Sarut ដែលលក់ឡានដូចគ្នា និងលោក New wongsakorn ដែលប្រកាសលក់ម៉ូតូរបស់លោកដល់ទៅ៤គ្រឿងឯណោះ៕

អត្ថបទដោយ៖ Porman
ចុចអាន៖Yaya ក្លាយជាអ្នកបញ្ចូលសំឡេងក្នុងភាពយន្តជីវចល «Raya and the Last Dragon»
ចុចអាន៖តារាស្រីថៃ ១១ដួង ដែលមានទម្រង់មុខស្តង់ដា ដោយមិនធ្លាប់ឆ្លងកាត់មុខកាំបិតសូម្បីម្ដង

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន