ជីវិតកម្សាន្ដ
ឈានចូលវ័យ ៧២ ឆ្នាំភ្លាម តារាជើងចាស់ថៃ Yo Tassawan រត់ទៅកែសម្ផស្សភ្លាមៗ
តារាសម្ដែងជើងចាស់ Yo Tassawan Seneewongse បានសម្រេចចិត្តធ្វើការវះកាត់កែសម្ភស្សលើផ្ទៃមុខក្នុងវ័យ ៧២ឆ្នាំ ហើយលទ្ធផលដែលទទួលបាន ធ្វើឲ្យទស្សនិកជនជាច្រើនសឹងមិនជឿនឹងភ្នែកខ្លួនឯងថា គាត់មានវ័យក្មេងច្រើនជាងអាយុទៀត។

តាមរយៈគណនីផ្ទាល់ខ្លួនរបស់តារាសម្ដែងជើងចាស់មួយរូបនេះ បានបង្ហោះរូបភាព និងសរសេរសារថាយ៉ាងវែងអន្លាយថា “ឆ្នាំ ២០២៤ គឺជាឆ្នាំដែលខ្ញុំបានសម្រេចចិត្តធ្វើអ្វីមួយដែលខ្ញុំមិនដែលគិតថាខ្ញុំនឹងធ្វើ។ ប៉ុន្តែដោយសារតែទំនុកចិត្តលើជំនាញរបស់វេជ្ជបណ្ឌិត Kim hyungiun ដែលខ្ញុំបានស្តាប់និងធ្វើតាម។ ដូច្នេះ ខ្ញុំសម្រេចចិត្តទុកឲ្យលោកបណ្ឌិតធ្វើឲ្យខ្ញុំ។ មកដល់ថ្ងៃនេះគឺជាងមួយខែកន្លះហើយ”!
ទន្ទឹមនោះទៀតដែរ រូបភាពទី ២ ដែលគាត់បានបង្ហោះដោយធ្វើការប្រៀនធៀបបមុន/ក្រោយ ២០ ថ្ងៃ នៅតែមានស្នាមជាំ និងហើមខ្លះក៏ពិតមែន។ ប៉ុន្តែ បើនិយាយពីសម្រស់របស់គាត់ហាក់ខុសពីមុនឆ្ងាយណាស់សឹងតែថា ដូចមនុស្សពីរផ្សេងគ្នាយ៉ាងដូច្នោះដែរ។
លើសពីនេះទៀតដែរ តាមរយៈរូបភាពរបស់លោកស្រីបានបង្ហាញលើបណ្ដាញអ៉ិនធើណេតបានធ្វើឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្រជាច្រើនឆ្នាំមកហើយបានសម្រុកចូលទៅបញ្ចេញមតិប្លែកៗគ្នា។ អ្នកខ្លះថាគាត់ឈានដល់វ័យចាស់ភ្លាមប្រញប់កែសម្ភស្សភ្លែត តែនេះស្អាតរបស់គាត់មែន។ ជាពិសេសមើលយូរៗកាន់តែក្មេង ហើយគាត់ប្រាកដជាមានប្រជាប្រិយភាពលើវិស័យសិល្បៈជាងមុនជាក់ជាមិនខានឡើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថតរឿងចប់ភ្លាម Song Hye Kyo បង្ហាញវីឡាស្គឹមស្គៃ តម្លៃរាប់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


