ព័ត៌មានជាតិ
ធ្លាប់លឺទេ ? សត្វជ្រូកព្រៃខ្វេះមនុស្សឲ្យស្លាប់ ពេលនេះប៉ះហើយ !
បុរសម្នាក់បានស្លាប់ ខណៈក្រុមគ្រួសារបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ បន្ទាប់ពីជនរងគ្រោះរូបនេះ ត្រូវបានជ្រូកព្រៃខ្វេះដាច់ជើងឈាមហូរច្រើនពេក បណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ ដែលឧបទ្ទវហេតុនេះ កើតឡើងនាវេលាម៉ោង០៩ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចច្រាបឈ្នួល ខាងក្រោយផ្ទះរបស់ជនរងគ្រោះប្រហែល២០០ម៉ែត្រ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន វី ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅ នៅចំណុចច្រាបឈ្នួល ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ សត្វឆ្កែរបស់ជនរងគ្រោះ បានព្រុសដេញសត្វជ្រូកព្រៃ ពេលនោះជនរងគ្រោះបានឮសត្វឆ្កែរបស់គាត់ព្រុស ក៏រត់ទៅមើលប្រទះឃើញសត្វឆ្កែរបស់គាត់កំពុងប្រយុទ្ធតតាំងជាមួយសត្វជ្រូកព្រៃ ខណៈពេលនោះសត្វជ្រូកព្រៃក្រឡេកឃើញគាត់ជាម្ចាស់ឆ្កែ សត្វជ្រូកព្រៃ ក៏រត់បោលបុកខ្វេះយកៗចំស្មងជើងខាងឆ្វេងផ្នែកខាងមុខរបស់ជនរងគ្រោះ ដាច់រហែក បែកសាច់ចេញពីគ្នា ហូរឈាមយ៉ាងច្រើន។ ខណៈនោះ ប្រពន្ធនិងកូនរបស់ជនរងគ្រោះ ឃើញជនរងគ្រោះមានរបួសធ្ងន់ធ្ងរក៏បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ លុះមកដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់មួយរំពេច។


មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងលោកមេឃុំសន្ទ្រែ បានបញ្ជាក់ថា នៅតំបន់ស្រុកភ្នំក្រវាញ ពិតជាមានសត្វជ្រូកព្រៃ ដែលវាតែងតែចេញដំណើរដើររកស៊ី ពីកន្លែង១ទៅកន្លែង១ ស្វែងរកចំណីដូចជា ដំឡូងមី និងមើម ឬសឈើ ផ្សេងៗទៀត ដែលពួកវាអាចស៊ីជាអាហារ ដើម្បីចិញ្ចឹមជីវិតរបស់ពួកវា។ ដូច្នេះហើយបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ជាយថាហេតុ។ បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ចំណែកសត្វជ្រូកព្រៃ បោលចូលព្រៃបាត់ទៅ៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ខឹងម្ចាស់ហាងមិនចាក់បទចម្រៀងឲ្យស្ដាប់ទាញកែវបោកប្រាវ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


