ព័ត៌មានអន្ដរជាតិ
យន្តហោះដឹកអនុប្រធានាធិបតីម៉ាឡាវី បាត់ចេញពីប្រព័ន្ធរ៉ាដា
យន្តហោះមួយគ្រឿង ដែលដឹកអនុប្រធានាធិបតីម៉ាឡាវី លោក Saulos Chilima និងមនុស្ស៩នាក់ផ្សេងទៀត បានបាត់ចេញពីប្រព័ន្ធរ៉ាដា បន្ទាប់ពីការហោះហើរទៅកាន់តំបន់ភ្នំស្ថិតនៅភាគខាងជើងប្រទេស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីម៉ាឡាវី នៅថ្ងៃទី១០ ខែមិថុនា។

យន្តហោះ ដែលបានបាត់ ជាយន្តហោះកងកម្លាំងការពារជាតិម៉ាឡាវី ដែលបានហោះចេញពីរដ្ឋធានី Lilongwe វេលាម៉ោង ៩និង១៥នាទីព្រឹកថ្ងៃចន្ទ សំដៅទៅចតនៅព្រលានអន្តរជាតិ Mzuzu ដែលមានចម្ងាយផ្លូវប្រមាណ ៣៧០គីឡូម៉ែត្រ ចំណាយពេលហោះហើរជាទូទៅត្រឹម ៤៥នាទីប៉ុណ្ណោះ។ នៅលើយន្តហោះក៏មានភរិយារបស់អតីតប្រធានាធិបតីម៉ាឡាវីលោក Bakili Muluzi ផងដែរ។ ដំណើរលើកនេះ មានគោលបំណងទៅចូលរួមនៅក្នុងពិធីបុណ្យសពអតីតមន្ត្រីរដ្ឋាភិបាលមួយរូប។
លោក Lazarus Chakwera ប្រធានាធិបតីម៉ាឡាវី បានប្រាប់ថា បច្ចុប្បន្ន ក្រុមទាហានកំពុងធ្វើបេសកកម្មជួយសង្គ្រោះ និងរុករកយន្តហោះ ដែលបានបាត់របស់លោក Saulos Chilima។ លោក និយាយថា “ខ្ញុំបានចេញបញ្ជាយ៉ាងតឹងរ៉ឹងហើយថា ប្រតិបត្តិការគួរបន្តធ្វើរហូតទាល់តែយន្តហោះត្រូវបានរកឃើញ”។

លោក Chakera បានបន្ថែមថា មុនកើតហេតុ ភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានព្រមានឲ្យយន្តហោះរបស់លោក Chilima កុំធ្វើការចុតចតនៅព្រលាន Mzuzu ដោយសារតែកត្តាអាកាសមិនល្អ។ ក្រោយការព្រមានមិនបានប៉ុន្មាននាទីផង ស្រាប់តែការទាក់ទងនៅលើយន្តហោះបានដាច់ ហើយយន្តហោះបានបាត់ចេញពីប្រព័ន្ធរ៉ាដា។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស និងអ៊ីស្រាអែល បានប្រកាសផ្ដល់កងកម្លាំងជំនួយក្នុងប្រតិបត្តិការរុករក ព្រមទាំងបច្ចេកវិទ្យាទំនើបៗ ដើម្បីស្វែងរកយន្តហោះឲ្យបានឃើញឆាប់ៗ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


