សន្តិសុខសង្គម
នាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ ស្រាប់តែគាំងបេះដូងស្លាប់
ភ្នំពេញ ៖ បុរសម្នាក់ នាំស្រីស្នេហ៍ចូលទៅដេកផ្ទះសំណាក់ មួយកន្លែងស្រាប់តែមានអាការៈមិនស្រួលខ្លួនគាំងបេះដូងស្លាប់ ផ្អើលឆោឡោ ហៅក្រុមគ្រូពេទ្យទៅជួយ តែពិនិត្យជាក់ស្តែង បុរសខាងលើបានស្លាប់បាត់ទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះសំណាក់មួយកន្លែង យីហោ ភិពភសួគ៍១ បន្ទប់លេខ២០៤ ជាន់ទី២ តាមបណ្តោយផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រស់ បុណ្ណ ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៥០ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ចំណែកស្រីស្នេហ៍មានឈ្មោះ ឯម ស្រីលីន ហៅគង់ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅឯងស្រុកគីរីវង់ ខេត្តតាកែវ។
តាមប្រភពបានឱ្យដឹងថា គូស្នេហ៍វ័យចំណាស់ទាំង២នាក់ ធ្លាប់នាំគ្នាចូលដេកសម្រាកនៅផ្ទះសំណាក់ខាងលើ ស្រាប់តែនៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ អ្នកទាំង២បាននាំគ្នា ធ្វើដំណើរតាមរថយន្តLexus RX330 មួយគ្រឿង ទៅចូលផ្ទះសំណាក់ តែបន្ទប់ខាងជាន់ក្រោមអស់ ភ្ញៀវចូលសម្រាកពេញ អ្នកគ្រប់គ្រងក៏បានប្រាប់ដែរ បើទទួលយកបាន មានតែបន្ទប់ជាន់ទី២ ជនរងគ្រោះនិងស្រីស្នេហ៍ យល់ព្រម ក៏ឡើងទៅដេកសម្រាកនៅបន្ទប់២០៤ ជាន់ទី២ លុះដល់វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែល ស្រាប់តែខាងប្រុសគាំងបេះដូង ខាងស្រីចុះមកតាមហៅ ម្ចាស់ផ្ទះឱ្យជួយ ហៅរថយន្តសង្គ្រោះ ទៅដល់ភ្លាមៗ ក្រុមគ្រូពេទ្យពិនិត្យជាក់ស្តែងបានស្លាប់បាត់ទៅហើយ តាំងពីមុនគ្រូពេទ្យទៅដល់ម្ល៉េះ។
បើតាមភាគីខាងស្រីបានឱ្យដឹងថា គាត់ជាប្រពន្ធក្រៅច្បាប់ ហើយបុរសរងគ្រោះគាត់មានជំងឺបេះដូង កន្លងមកធ្លាប់ដេកនៅជាមួយគ្នា ស្រាប់តែលើកនេះជួបរឿងបែបនេះតែម្តង។
បន្ទាប់ពីមានករណីខាងលើ សមត្ថកិច្ច អាជ្ញាធរចុះទៅពិនិត្យសាកសួរ ធ្វើកោសល្យវិច័យ មុននឹងប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


