សេដ្ឋកិច្ច
ផលិតកម្មពោតក្រហមរំពឹងថា មានកំណើនដល់ ១,៦ លានតោននៅឆ្នាំនេះ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប៉ាន់ស្មានថា ការបង្កបង្កើនផលពោតក្រហមរបស់កម្ពុជានឹងមានការកើនឡើងដល់ ១,៦ លានតោន នៅឆ្នាំ ២០២៤ នេះ ដែលកើនលើសឆ្នាំមុន ដែលមានចំនួន ១,៥ លានតោន។

របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ដល់ជាង ២៨ ម៉ឺនហិកតានៅឆ្នាំ ២០២៤ ខណៈការនាំចេញសម្រេចបានប្រមាណតែ ៧ ម៉ឺនតោនប៉ុណ្ណោះកាលពីឆ្នាំមុន។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា អ្វីដែលជាតម្រូវការនៅពេលដែលកម្ពុជាមានរោងចក្រផលិតចំណីសត្វដែលធ្វើពីពោត ហើយទិន្នផលកើនឡើងបែបនេះ ជាសញ្ញាវិជ្ជមានសម្រាប់វិស័យចិញ្ចឹមសត្វ និងផលិតកម្មកសិកម្មដែលយើងមានវត្ថុធាតុដើមស្រាប់។
សហគមន៍កសិករដាំពោតនៅខេត្តស្ទឹងត្រែង បានឱ្យដឹងថា នៅឆ្នាំនេះ ដំណាំពោតបានរងផលប៉ះពាល់ពីអាកាសធាតុក្តៅបង្កឱ្យផលធ្លាក់ចុះ និងគ្មានអ្នកបញ្ជាទិញធ្វើឱ្យកសិករខាតទុនប្រមាណ ២០ ភាគរយតាមចម្ការនីមួយៗ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៤ កម្ពុជានាំចេញពោតបានទឹកប្រាក់ ៧,៥ លានដុល្លារ កើនឡើង ១៤៦៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ