ព័ត៌មានជាតិ
កសិករនៅតែព្រួយបារម្ភទីផ្សារ ទោះឆ្នាំនេះ ផលដំណាំពោត-ដំឡូងមី នឹងហុចផលបានច្រើនជាងការរំពឹងទុក
កសិករនៅភូមិប៉ៃឡាំ និងភូមិទួល ក្នុងឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង នៅតែមានការព្រួយបារម្ភទៅនិងបញ្ហាទីផ្សារ បើទោះបីជាឆ្នាំនេះអាកាសធាតុមានលក្ខណៈអំណោយផលល្អ ដែលបានធ្វើឱ្យផលដំណាំពោត និងដំឡូងមី របស់ពួកគាត់នឹងហុចផលឲ្យច្រើនជាងការរំពឹងទុក។

ផលដំណាំជាច្រើនប្រភេទ នៅតំបន់ងាយរងគ្រោះ និងកត្តាអាកាសធាតុ របស់កសិករក្នុងឃុំចែងមានជ័យ ស្រុកបាណន់ តែងតែប្រឈមនិងកត្តាខ្វះទឹកភ្លៀងស្ទើររាល់រដូវកាល ដែលបង្ករឲ្យទិន្នផលរបស់កសិករចុះខ្សោយនូវបរិមាណ និងគុណភាព ផ្ទុយទៅវិញនៅក្នុងរដូវកាលនេះ អំណោយផលទឹកភ្លៀងបានធ្លាក់គ្រប់គ្រាន់ បានស្រោច ស្រប់លើផលដំណាំគ្រប់គ្រាន់ និងលូតលាស់ បានល្អប្រសើរលើសពីការស្មានរបស់កសិករ។
កសិករជាច្រើនរស់នៅតំបន់ដែលស្ថិតក្នុងភូមិប៉ៃឡាំ ភូមិទួល ក្នុងឃុំចែងមានជ័យ នៃស្រុកបាណន់ ខេត្តបាត់ដំបង បានលើកឡើងឲ្យ «កម្ពុជាថ្មី» ដឹងប្រហាក់ប្រហែលគ្នាថា ផលដំណាំពោតនិងដំឡូងមី របស់ពួកគាត់ចាប់តាំងពីដាំបានរយៈពេល ១៥ថ្ងៃ មក ក៏ស្រាប់តែអាកាសធាតុប្រែប្រួល មិនមានទឹកភ្លៀងធ្លាក់ដល់ជាច្រើនថ្ងៃ បង្ករឲ្យកូនដើមពោត និងដំឡូង បានស្វិតស្រពោនជាបន្តបន្ទាប់ ធ្វើឲ្យពួកគាត់អស់ក្តីសង្ឃឹមថាអាចទទួលផលសម្រាប់ផ្គត់ផ្គង់ជីវិភាពគ្រួសារ ក្នុងនោះក៏ពួកគាត់ប្រឈម និងបំណុល ដែលខ្ចីពីមីក្រូ សម្រាប់ជាដើមទុនក្នុងការដាំដុះផងដែរ។

ពួកគាត់បន្តថា ការព្រួយបារម្ភរបស់ពួកគាត់នេះ ក៏បានក្លាយជាសំណាងទៅវិញ ខណៈចាប់ពីជិតចូលថ្ងៃភ្ជុំធំ នៅចន្លោះពីថ្ងៃទី១៣ រហូតដល់បច្ចុប្បន្ននេះ នៅមានទឹកភ្លៀងធ្លាក់មធ្យម ដែលធ្វើឲ្យដំណាំពោត និងដំឡូងមី របស់ពួកគាត់ចាប់ផ្តើមលូតលាស់បានយ៉ាងឆាប់រហ័យ ខុសប្លែកពីរដូវកាលមុនៗ ធ្វើឲ្យពួកគាត់សប្បាយចិត្តខ្លាំង ទៅលើសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ដោយមិនប្រឈម និងបានដោះបំណុល តាមរយៈទិន្នផលបានកើនឡើងបែបនេះ។
បើតាមអ្នកស្រី ផូ ថា ដោយសារតែឃើញផលដំណាំរបស់អ្នកស្រីល្អពេកអ្នកស្រីថា មួយថ្ងៃៗអ្នកស្រីចង់តែដើរមើល ព្រោះតាំងពីអ្នកស្រី និងអ្នកភូមិ បានដាំដុះជិតមួយខែកន្លងមក ក៏ស្រាប់តែដាច់ទឹកភ្លៀង មានតែផ្គរ និងខ្យល់ជាច្រើនថ្ងៃ ធ្វើឲ្យដើមដំឡូង និងពោតស្វិតស្រពោនជាបន្តបបន្ទាប់ ហើយអ្នកស្រីក៏ដូចអ្នកភូមិជាមួយគ្នាខ្វល់ខ្វាយយ៉ាងខ្លាំង ក្រែងមិនបានប្រមូលផលចូលទីផ្សារដើម្បីទ្រទ្រង់ជីវិភាពគ្រួសារប្រចាំថ្ងៃ។
សម្រាប់អ្នកស្រី ផូ ថា “ខ្ញុំគិតថាឆ្នាំនេះអត់បានផលអីទេ ព្រោះមើលទៅដើមដំណាំវាស្រពោនទាំងអស់ បើតាមខ្ញុំស្មានដាច់ទឹកភ្លៀងត្រឹម ១អាទិត្យទៀត ងាប់ខូចទាំងអស់ តែសំណាងនៅមាន ចាប់តាំងពីថ្ងៃទី១៣ ខែកញ្ញា ក៏មានទឹកភ្លៀងធ្លាក់បានខ្លះៗ រហូតមកដល់ពេលនេះតែមិនរាល់ថ្ងៃទេ គឺចន្លោះពី ១ថ្ងៃ ទៅ ៣ថ្ងៃ បានភ្លៀងធ្លាក់ម្តងតែមិនធ្លាក់ខ្លាំងទេ បានត្រឹមជោគដីទើបពោត និងដំឡូង ចាប់ផ្តើមលូតលាស់ល្អ ខ្ញុំអត់នឹកស្មានថាវាលូតលាស់ល្អដល់ថ្នាក់ ប៉ុណ្ណេះខ្ញុំឈប់ព្រួយលើជីវភាពក្នុងគ្រួសារទៀតហើយ”។

យ៉ាងណាមិញ អ្នកស្រីបានព្រួយបារម្ភនិងបញ្ហាទីផ្សារ នៅមិនទាន់ដឹងថា ធ្លាក់ចុះ ឬនៅដដែល ឬយ៉ាងណានោះទេ ខណៈទិន្នផលឆ្នាំនេះ ទាំងរូបអ្នកស្រី ទាំងអ្នកភូមិ នឹងប្រមូលបានច្រើនជាងឆ្នាំកន្លងទៅ។ អ្នកស្រីថា បើតាមលោកស្រីទៅសួរនាំខាងសាយឡូ គេប្រាប់ថាមិនទាន់បានកំណត់នៅឡើយទេ ដល់ពេលចាប់ផ្តើមប្រមូលផល ទើបខាងសាយឡូកំណត់ និងសរសេរតម្លៃ ដាក់ជូនកសិករលើផ្លាកសាយឡូតែម្តង។
ជុំវិញក្តីបារម្មលើបញ្ហាតម្លៃទីផ្សាររបស់កសិករ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្ត បានប្រាប់ «កម្ពុជាថ្មី» ថា បញ្ហាតម្លៃទីផ្សារពោត និងដំឡូងមី លោកនៅមិនទាន់ដឹងនៅឡើយ ខណៈការប្រមូលផលមិនទាន់ឈានមកដល់ តែលោកក៏មានការព្រួយបារម្ភផងដែរលើបញ្ហាតម្លៃនៅឆ្នាំនេះ ខណៈច្រកព្រំដែនត្រូវបានបិទ។ ប៉ុន្តែលោកថា បើទោះយ៉ាងណាទីផ្សារនៅក្នុងស្រុកក៏មានដែរ សម្រាប់យកទៅកែច្នៃចំណីសត្វ ជំនួសការមិនមាននាំចូលចំណីសត្វពីក្រៅប្រទេស ក្រៅពីនេះក៏មាននាំទៅវៀតណាមពីកសិករផ្ទាល់ និងឈ្មួញមួយចំនួនផងដែរ មិនប្រឈមនិងការកកស្ទះទីផ្សារនោះទេសម្រាប់ពោត និងដំឡូងមី។

បើតាមលោក ហេង សិទ្ធ ទិន្នផលពោត និងដំឡូងមីក្នុងស្រុកបាណន់មិនសូវមានច្រើនដូចតាមបណ្តាស្រុកប៉ែកខាងលិចនោះ ទេ សម្រាប់ស្រុកបាណន់ មានផ្ទៃដីដាំពោតប្រមាណចន្លោះពី ៦ ទៅ ៧០០ ហិកតា និងដំឡូងមី មានផ្ទៃដីដាំដុះប្រមាណជាង ១ ពាន់ហិកតាប៉ុណ្ណោះ៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


