ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមក្លាយជាប្រជាជាតិអាស៊ីអាគ្នេយ៍ដំបូងគេ ដែលអនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នា
សមាជិកព្រឹទ្ធសភាថៃ នឹងបោះឆ្នោតទទួលស្គាល់ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា នៅថ្ងៃអង្គារទី១៨ ខែមិថុនា ឆ្នាំ២០២៤ នេះ ដែលវានឹងក្លាយជាការទទួលស្គាល់ដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។

ក្រោយពីឆ្លងកាត់ព្រឹទ្ធសភា នោះសេចក្ដីព្រាងច្បាប់នេះនឹងបន្តសុំការយល់ព្រមពីព្រះមហាក្សត្រ Maha Vajiralonkorn មុនចូលជាធរមាននៅរយៈពេល១២០ថ្ងៃបន្ទាប់។ ក្រោយការអនុម័ត ថៃនឹងក្លាយជាទឹកដីទី៣នៅអាស៊ី បន្ទាប់ពីប្រទេសនេប៉ាល់ និងកោះតៃវ៉ាន់ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយអាពាហ៍ពិពាហ៍ភេទដូចគ្នាដំបូងគេដែលស្របច្បាប់នៅថៃ ទំនងជាធ្វើឡើងនៅអំឡុងខែតុលាខាងមុខ។
ច្បាប់ថ្មីនេះ នឹងផ្ដល់សិទ្ធិគ្រប់បែបយ៉ាងឲ្យគូស្នេហ៍ភេទដូចគ្នាឲ្យដូចទៅគូស្វាមីភរិយាផ្សេងៗដែរ ដែលមានដូចជា ច្បាប់ចិញ្ចឹមបីបាច់កូន និងការស្នងមរតក ជាដើម។
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ដែលជាអ្នកគាំទ្រដោយបើកចំហចំពោះសហគមន៍ស្រឡាញ់ភេទដូចគ្នា បានឲ្យដឹងថា លោកនឹងរៀបចំកម្មវិធីជប់លៀងមួយសម្រាប់ក្រុមសកម្មជនគូស្នេហ៍ភេទដូចគ្នា នៅគេហដ្ឋានរបស់លោក ក្រោយពីការបញ្ចប់ការបោះឆ្នោតនៅរសៀលថ្ងៃនេះ។
សូមបញ្ជាក់ថា មានជាង៣០ប្រទេសរួចមកហើយ ដែលទទួលស្គាល់ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលក្នុងនោះហូឡង់គឺជាប្រទេសដំបូងគេលើពិភពលោក ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នារៀបការដោយស្របច្បាប់ គិតចាប់តាំងពីឆ្នាំ២០០១មកម៉្លេះ។ យ៉ាងណាមិញ នៅក្នុងអាស៊ី មានតែទឹកដី២ប៉ុណ្ណោះ ទទួលស្គាល់ច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នានេះគឺ នេប៉ាល់ និងតៃវ៉ាន់។ ចំណែកឯឥណ្ឌា កាលពីខែតុលាឆ្នាំមុន ក៏ត្រៀមចេញច្បាប់ថ្មីនេះផងដែរ តែត្រូវបានច្រានវិញដោយតុលាការកំពូល បើទោះជាមានការយល់ព្រមពីសភាក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


