ព័ត៌មានជាតិ
១ ឆ្នាំ សាខាកាកបាទក្រហមរាជធានី និង ក្រុមហ៊ុនទាំង ៣ ដឹកសំរាមទៅចាក់ ដុតកម្ទេចចោល ជាង ៣១ លានតោន
ក្នុងរយៈពេលពេញ ១ ឆ្នាំ នេះ សាខាកាកបាទក្រហមរាជធានីភ្នំពេញ ,ក្រុមហ៊ុន 800 Super, ក្រុមហ៊ុន Mizuda និងក្រុមហ៊ុនស៊ិនទ្រី បានដឹកសំរាមយកទៅចាក់ និងដុតកម្ទេចនៅទីលានចាក់សំរាមដង្កោ មានចំនួន ៣១៦.៧៦២.៦៦ តោន។

នេះបើតាមការលើកឡើងរបស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកបានអញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ នេះ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានបន្តថា ក្នុងរយៈពេល ៣ ខែ (មីនា មេសា ឧសភា) កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាចំនួន ២៦៨ ច្បាប់, សេចក្តីសម្រេចចំនួន ៩០ ច្បាប់ លិខិតចេញចំនួន ១០.៤៦៤ ច្បាប់, លិខិតចូលចំនួន ៦.០៨០ ច្បាប់, ឯកសារដែលបានធ្វើនីត្យានុកូលកម្មចំនួន ២.៦៦៧ ច្បាប់, សៀវភៅគ្រួសារចំនួន ២.៨០៩ សហព័ន្ធ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ២០.១០០ នាក់។ ចុះបញ្ជីស្នាក់នៅមានចំនួន ៤៩៩,២៩៩ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋសរុប ២.២៨១.៩៥១ នាក់ ស្រី ១.១៧៦.២៧៨ នាក់។ ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានចំនួន ១៨.៩០៦ នាក់ ស្រី ៩.៣១៦ នាក់។

ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ លោកបានបញ្ជាក់ថា ក្នុងរយៈពេល ៣ ខែនេះ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ១០១ ករណី ឃាត់ខ្លួន ១៥៧ នាក់, បង្ក្រាបក្មេងទំនើងបាន ១៨៣ ករណី ឃាត់ខ្លួន ៣១៥ នាក់ ,បង្ក្រាបបទល្មើសគ្រឿងញៀនបាន ៣៥៩ ករណី ឃាត់ខ្លួន ៦៥០ នាក់, បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ២៥ ករណី ឃាត់ខ្លួន ១១៩ នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតមាន ២១៨ លើក (ស្លាប់ ៦៤ នាក់, របួស ៣១៦ នាក់)។ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ២៥.០១៣ សេវា។
នៅរយៈពេល ៣ ខែ (មីនា-មេសា-ឧសភា) រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានអ្នកដំណើរសរុបចំនួន ១.៣៣៥.២២៤ នាក់។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្អែកតាមបទប្បញ្ញត្តិ មាត្រា ៧០ នៃច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី ១ មិនឱ្យហួសពី ១៥ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំប្រកាសចូលកាន់តំណែង។ យើងបានប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី កាលពីថ្ងៃទី ០៧ មិថុនា មានន័យថា យើងបានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ហើយ។
លោក ម៉ប់ សារិន បានបន្តថា កិច្ចប្រជុំសាមញ្ញលើកទី ១ អាណត្តិទី ៤ នេះ យើងមិនអនុម័តទៅលើអ្វីមួយនោះទេ គ្រាន់តែស្តាប់ គិតពិចារណា ដើម្បីយកទៅប្រជុំសាមញ្ញលើកទី ២។ ចំពោះរបៀបវារៈអង្គប្រជុំសាមញ្ញលើកទី ១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ នេះ គឺបានផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ ផ្ដួចផ្ដើមសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ សម្រាប់រយៈពេលដប់ពីរខែ (១២ ខែ) (ឆ្នាំ ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី ២។ របាយការណ៍លទ្ធផលស្ដីពីការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញក្នុងអាណត្តិទី ៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ និងការងារសេសសល់ ទិសដៅការងាររយៈពេល ០៣ ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ និងត្រូវអនុវត្តបន្ត៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


