កីឡា
អឺរ៉ូ២០២៤រកឃើញ៤ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយ
ព្រឹត្តិការណ៍ប្រកួតជើងឯកទ្វីបអឺរ៉ុប (EURO) ឆ្នាំ២០២៤ រកឃើញ៤ក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុក្នុងពូលតាំងពីថ្ងៃទី១៤ ខែមិថុនា ដែលប្រទេសអាល្លឺជាម្ចាស់ផ្ទះ។

ម្ចាស់ផ្ទះអាល្លឺម៉ង់ ឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល A បន្ទាប់ពីពួកគេចប់វគ្គសន្សំពិន្ទុក្នុងពូលគឺ ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ តាមរយៈជ័យជម្នះទី១លើស្កុតឡែន ៥-១, ប្រកួតលើកទី២ឈ្នះហុងគ្រី ២-០ និងចុងក្រោយបានស្មើស្វីស ១-១។

ស្វីស បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២ក្នុងពូល A បន្ទាប់ពីរកបាន៥ពិន្ទុ តាមរយៈការប្រកួតឈ្នះ១ និងស្មើ២ គឺឈ្នះ ហុងគ្រី ៣-១, ស្មើស្កុតឡែន ១-១ និងចុងក្រោយ ស្មើ ម្ចាស់ផ្ទះអាល្លឺម៉ង់ ១-១។

អេស្ប៉ាញ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល B បន្ទាប់ពីឈ្នះ២ប្រកួតជាប់គ្នា រកបាន៦ពិន្ទុ គឺឈ្នះក្រូអាត ៣-0 និងឈ្នះអ៉ីតាលី ១-០។ ពួកគេនៅសល់១ប្រកួតទៀតប៉ះអាល់បានី វេលាម៉ោង១១យប់នេះ។

ព័រទុយហ្គាល់ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល F បន្ទាប់ពីរកបាន៦ពិន្ទុ តាមរយៈជ័យជម្នះលើឆេក ២-១ និងឈ្នះតួកគី ៣-០។ ការប្រកួតចុងក្រោយ ព័រទុយហ្គាល់ ប៉ះហ្សកហ្ស៊ី នៅថ្ងៃទី២៦ ខែមិថុនា។


ដោយឡែកនៅពូល C, D និង E មិនទាន់រកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយទេ បើទោះបីជាឆ្លងកាត់២ប្រកួតដូចគ្នាក៏ដោយ។ ចំណែកក្រុមលេខ៣ល្អបំផុតដែលត្រូវជ្រើសរើសយក៤ក្រុមមិនទាន់រកឃើញដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


