ជីវិតកម្សាន្ដ
ភ្នាក់ងារ Zico នឹងចាត់វិធានការប្រឆាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធការស្លាប់ Goo Hara
នៅថ្ងៃទី ២៤ខែមថុនា នេះ KOZ Entertainment ដែលជាទីភ្នាក់ងាររបស់តារាចម្រៀងប្រុស Zico បានប្រកាសនៅលើវេទិកាសហគមន៍អ្នកគាំទ្រ Weverse ច្បាស់ៗថា “យើងបានបញ្ជាក់ថា ថ្មីៗនេះការបង្ហោះ និងមតិអាក្រក់ផ្សេងៗដែលពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ ការប្រមាថ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសិល្បករ Zico ត្រូវបានគេសរសេរដោយមិនរើសអើងលើសហគមន៍អនឡាញ និងបណ្តាញសង្គម។

សេចក្តីថ្លែងការណ៍បានបញ្ចាក់ទៀតថា ជាពិសេស ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមអាក្រក់ និងព័ត៌មានមិនពិត ដែលច្បាស់ណាស់មិនពាក់ព័ន្ធនឹងសិល្បករ បានឈានដល់កម្រិតធ្ងន់ធ្ងរដែលមិនអាចអត់ឱនបាន ដែលជំរុញឲ្យយើងចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងក្លា។ អាស្រ័យហេតុនេះ យើងបានប្រមូលភស្តុតាងពីសហគមន៍អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ហើយបានដាក់ពាក្យបណ្តឹងទៅកាន់ភ្នាក់ងារស៊ើបអង្កេត។ យើងគ្រោងនឹងបន្តប្រមូលភស្តុតាង និងដាក់ពាក្យបណ្តឹងជាប្រចាំ»។
ភ្នាក់ងារដដែលបានបញ្ជាក់បន្ថែមទៀតថា “យើងក៏បញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមថ្មីៗអំពីសិល្បករគឺមិនពិត ហើយយើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះរឿងទាំងនេះផងដែរ។ យើងនឹងចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងអ្នកដែលបង្ហោះមតិព្យាបាទ ដោយផ្អែកលើភស្តុតាងដែលប្រមូលបានពីរបាយការណ៍អ្នកគាំទ្រ និងការត្រួតពិនិត្យរបស់យើង។ យើងនឹងទទួលខុសត្រូវដល់ទីបញ្ចប់ ទោះបីជាត្រូវចំណាយពេលវេលាណាក៏ដោយ ហើយនឹងមិនមានការបន្ធូរបន្ថយ ឬការដោះស្រាយក្នុងករណីណាមួយឡើយ”។
សេចក្តីថ្លែងការណ៍បានបញ្ចប់ថា “ប្រសិនបើអ្នករកឃើញការបង្ហោះព្យាបាទ ឬសកម្មភាពខុសច្បាប់ណាមួយទាក់ទងនឹងសិល្បករ សូមរាយការណ៍ពួកគេយ៉ាងសកម្មទៅកាន់គណនីឆ្លើយតបផ្លូវច្បាប់ផ្លូវការរបស់ KOZ Entertainment” ។
ទោះបីជាយ៉ាងណា កាលពីប៉ុន្មានថ្ងៃមុន នៅលើកម្មវិធី SBS បានចាក់ផ្សាយកាលពីថ្ងៃទី ២២ រូបថតរបស់ជនសង្ស័យដែលបានលួចចូលបន្ទប់សុវត្ថិភាពរបស់ Goo Hara ត្រូវបានដោះលែងបន្ទាប់ពី ៤ ឆ្នាំ។ បន្ទាប់ពីរឿងនេះ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានភ្ជាប់ការអត្ថាធិប្បាយពីអតីតកាលរបស់ Zico អំពីទូរសព្ទមាសទៅនឹងការកាត់តរបស់ជនសង្ស័យ ដោយស្មានថា Zico គឺជាចោរ។ KOZ Entertainment បានបដិសេធពាក្យចចាមអារ៉ាមទាំងនេះ ហើយបានប្រកាសចាត់វិធានការផ្លូវច្បាប់យ៉ាងខ្លាំងប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតចំពោះតារាក្រោមទ្រនំខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រ២នាក់ អាចប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ក្រោយប៉ុនប៉ងថើប Jin ក្រុម BTS
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


