ព័ត៌មានអន្ដរជាតិ
ថៃ ពិចារណាលុបបម្រាម ដែលហាមការលក់ស្រានាពេលរសៀល
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កំពុងពិចារណាលើគម្រោងលុបចោលនូវបម្រាម ដែលមានអាយុកាល៥២ឆ្នាំ ស្ដីពីការហាមឃាត់ការលក់គ្រឿងស្រវឹងនៅពេលរសៀល ដើម្បីជាការបើកផ្លូវទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសគឺបង្កើនចំណូលចូលរដ្ឋ និងប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន។

សេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលថៃ បានប្រកាសនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះ ថា “នាយករដ្ឋមន្ត្រី សេដ្ឋា រីករាយនឹងពិចារណាលើសំណើរបស់ម្ចាស់ភោជនីយដ្ឋាន ដើម្បីផ្លាស់ប្ដូរច្បាប់ដែលហាមការលក់ភេសជ្ជៈមានជាតិអាកុល ចាប់ពីម៉ោង២ ដល់ម៉ោង ៥រសៀល”។ សំណើនេះ បើធ្វើបានសម្រេចមែន នឹងជួយឲ្យមានកំណើនទេសចរជាច្រើនទៀតនៅក្នុងប្រទេសថៃ ជាពិសេសភ្ញៀវទេសចរដែលនិយមទទួលទានគ្រឿងស្រវឹង ព្រមទាំងអាចជួយបង្កើនចំណូលឲ្យភោជនីយដ្ឋាន បារ និងសណ្ឋាគារ ជាដើម។
ច្បាប់ហាមឃាត់ការលក់គ្រឿងស្រវឹងចំនួន៣ម៉ោងក្នុង១ថ្ងៃរបស់ថៃ ត្រូវបានអនុវត្ត ចាប់តាំងពីឆ្នាំ១៩៧២មកម៉្លេះ បន្ទាប់ពីប្រទេសអាស៊ីមួយនេះបានក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមមួយនៅលើពិភពលោក។
សូមបញ្ជាក់ថា លោក សេដ្ឋា កំពុងស្ថិតនៅក្រោមសម្ពាធ ក្នុងការស្ដារសេដ្ឋកិច្ចប្រទេសថៃឲ្យមានភាពល្អប្រសើរឡើងវិញ ខណៈបច្ចុប្បន្ន បើតាមការស្ទង់មតិ បង្ហាញថា ជាងពាក់កណ្ដាលនៃប្រជាជនថៃ កំពុងមិនពេញចិត្តជាមួយសមត្ថភាពដឹកនាំរបស់នាយករដ្ឋមន្ត្រីនោះឡើយ។
ប្រទេសថៃ មានគម្រោងចាប់យកទេសចរឲ្យបាន ៣៦,៧លាននាក់ សម្រាប់ឆ្នាំ២០២៤ ដើម្បីជួយបង្កើនកំណើន GDP ឲ្យបាន ៣%៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


