ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងយកឈ្នះការបោះឆ្នោតនៅអង់គ្លេសជាលើកដំបូង ក្នុងរយៈពេល១៤ឆ្នាំ
គណបក្សពលករ បានយកឈ្នះការបោះឆ្នោតជាតិនៅចក្រភពអង់គ្លេសឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីថ្ងៃទី៤ ខែកក្កដាម្សិលមិញ។ លោក Keir Starmer ដែលជាបេក្ខភាពមកពីគណបក្សពលករ នឹងឡើងកាន់តំណែងថ្មីជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ក្រោយផ្តួលគូប្រជែងគឺលោក Rishi Sunak ដែលជាបេក្ខភាពមកពីគណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន។

គ្រាន់តែត្រឹមម៉ោង៥ព្រឹកថ្ងៃសុក្រនេះ គណបក្សពលករ ទទួលបាន ៣២៦អាសនៈ ដែលនេះគឺជាចំនួនគ្រប់គ្រាន់ហើយសម្រាប់ឲ្យលោក Starmer មិនចាំបាច់ត្រូវការការគាំទ្រពីគណបក្សនយោបាយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលនោះឡើយ។
ដោយឡែក លទ្ធផលបោះឆ្នោតអង់គ្លេស បើគិតត្រឹមរសៀលថ្ងៃនេះ គណបក្សពលករ ទទួលបានជាង ៤០០អាសនៈ ដែលនេះបង្ហាញពីការចាញ់ដ៏ស្ពឹកមុខជាទីបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សអភិរក្ស។
លោក Keir Starmer បាននិយាយថា លោកបានត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើប្រទេសជាតិ ហើយនឹងស្ដារមុខមាត់ចក្រភពអង់គ្លេសឡើងវិញ។
សូមបញ្ជាក់ថា នេះគឺជាលើកដំបូងហើយក្នុងរយៈពេល១៤ឆ្នាំកន្លងទៅ ដែលគណបក្សប្រឆាំងអាចយកឈ្នះការបោះឆ្នោតនៅអង់គ្លេស ហើយទទួលបានសម្លេងគាំទ្រភ្លូកទឹកភ្លូកដីបែបនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


