ជីវិតកម្សាន្ដ
ឯម រៀម ថា ការរក្សាភាពស្ងប់ស្ងាត់ មិនតបត ជាជម្រើសដ៏ល្អបំផុត
ប្រាកដណាស់ អ្នកច្នៃម៉ូដ ឯម រៀម កាលពីថ្មីៗ កន្លងទៅ បានរងការរិះគន់ដូចទឹកបាក់ទំនប់ និងត្រូវបានសមាគមសិល្បករខ្មែរកោះហៅទៅពិភាក្សាសួរនាំជុំវិញការច្នៃម៉ូដសម្លៀកបំពាក់មិនសមរម្យចូលរួមកម្មវិធីធំៗ ខណៈលោកបានសន្យាកែតម្រូវចំណុចខ្វះខាតរបស់ខ្លួនមិនឲ្យកើតមានទៀតឡើយ។

តាមការកត់សម្គាល់ថ្វីត្បិតមហាជនអ្នកគាំទ្រមួយចំនួនបង្ហាញការមិនពេញចិត្តរិះគន់ទង្វើរបស់លោក ឯម រៀម ជាបន្តបន្ទាប់ក៏ពិតមែន លោកនៅតែបន្តដើរលើវិថីជាអ្នកច្នៃម៉ូដដដែល ដោយកន្លងមកលោកអះអាងថា ទេពកោសល្យច្នៃម៉ូដគឺបានហាត់រៀនចំណេះជំនាញនៅសាលារចនា និងវិចិត្រសិល្បៈ។
ទោះបីយ៉ាងណាពេលនេះលោក ឯម រៀម បានបញ្ជាក់ថា លោកស្ងប់ស្ងាត់មិនតបតមហាជនជាជម្រើសល្អ។ ក្នុងនោះដែរ ឯម រៀម ស្នើឲ្យអ្នកគាំទ្រមើលឃើញចំណុចវិជ្ជមានរបស់ខ្លួនខ្លះផង ព្រោះលោកក៏មានបេះដូងដែរ។

ឯម រៀម បាននិយាយថា «រក្សាភាពស្ងប់ស្ងាត់ មិនតបតនឹងមហាជន គឺជាជម្រើសល្អសម្រាប់ ឯម រៀម និងបន្តធ្វើអ្វីដែលជាអាជីពដោយផ្អែកលើមូលដ្ឋានគ្រឹះដែលបានសិក្សាពីលោកគ្រូ អ្នកគ្រូ ទាំងនៅក្នុងស្រុក និងនៅប្រទេសបារាំង»។
លោកបន្តថា «សូមអរគុណច្រើនទៅដល់បងប្អូនដែលស្រឡាញ់ និងចូលចិត្តស្នាដៃសិល្បៈ EM RIEM ចូលសិល្បៈអាជីពតាំងពីឆ្នាំ ១៩៩៦ ស្គាល់ចិត្តមហាជនខ្មែរច្បាស់ណាស់ ចេះគ្រប់រឿង ដឹងគ្រប់រឿង ចង់ប្រាប់ថា សូម្បីតែព្រះអាទិត្យពេលខ្លះក៏ក្តៅខ្លាំងឆាប់ងងឹតម្ល៉េះ ចុះទម្រាំ EM Riem មានបេះដូងតែមួយ ធ្វើម្ដេចដឹងពីតម្រូវចិត្តមហាជនបាន រៀនគិតវិជ្ជមានខ្លះផង»។

គួររម្លឹកថា កន្លងមក ឯម រៀម ធ្លាប់រងការរិះយ៉ាងចាស់ដៃជាច្រើនដងមកហើយ និងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញវិធានការក្តៅព្រមានផងដែរ ក្រោយបង្ហោះរូបភាពស្រើបស្រាលននលគកនៅលើបណ្ដាញសង្គមបណ្តាលឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


