ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមបិទហាងទំនិញរួចពន្ធទាំងអស់នៅតាមព្រលានយន្តហោះ
រដ្ឋាភិបាលថៃ នឹងបិទហាងទំនិញរួចពន្ធ ដែលកំពុងដំណើរការនៅក្នុងព្រលានយន្តហោះអន្តរជាតិរបស់ខ្លួន ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឲ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងទៀតក្នុងប្រទេស។

ប្រតិបត្តិករចំនួន៣ នៃអាជីវកម្មហាងទំនិញរួចពន្ធនៅតាមព្រលានយន្តហោះអន្តរជាតិចំនួន៨ បានយល់ព្រមផ្អាកប្រតិបត្តិការរបស់ពួកគេតាមគម្រោងរបស់រដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាល។ ព្រលានយន្តហោះដែលត្រូវបិទហាងទំនិញរួចពន្ធ មានដូចជា ព្រលានសុវណ្ណភូមិ, ព្រលាន Don Meaung, ព្រលាន Chiang Mai, ព្រលាន Phuket, ព្រលាន Hat Yai, ព្រលាន Rayong, ព្រលាន Samui និងព្រលាន Krabi។
យ៉ាងណាមិញ មិនទាន់មានកាលបរិច្ឆេទជាក់លាក់ឡើយ ចំពោះការបញ្ឈប់ប្រតិបត្តិការនៃហាងទំនិញរួចពន្ធទាំងនោះ។
បើយោងតាមនាយកដ្ឋានគយថៃ បានឲ្យដឹងថា កាលពីឆ្នាំ២០២៣ ការលក់របស់ហាងទំនិញរួចពន្ធ មានចំនួន ៣,០២ពាន់លានបាត ឬស្មើនឹង ៨២,៩លានដុល្លារ។ រដ្ឋាភិបាលថៃ បានប៉ាន់ប្រមាណថា ការបិទនេះ នឹងបង្កើនការចំណាយរបស់ភ្ញៀវបរទេសបានចំនួន ៥៧០បាតក្នុងមនុស្សម្នាក់ រាល់ការធ្វើដំណើរម្ដង។
យោងតាមធនាគារពិភពលោក ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរបានជាង ៣៦លាននាក់នៅក្នុងឆ្នាំ២០២៤នេះ។
ស្ថិតិពីក្រសួងទេសចរណ៍ និងកីឡា បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសបានចំនួន ១០,៧២លាននាក់។ ភ្ញៀវទេសចរជាង២លាននាក់ មានប្រភពមកពីប្រទេសចិន តាមពីក្រោយដោយម៉ាឡេស៊ី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។
សូមបញ្ជាក់ថា មុនពេលការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍ បានចូលរួមចំណែកចំនួន ២០% នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសថៃ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


