ជីវិតកម្សាន្ដ
វ៉ាន់ នីឡា ឆ្លើយថា នាងមិនយកគ្រួសារមកធ្វើជាប្រធានបទ ដើម្បីបាន Like ទេ
តារាកំប្លែងវ័យក្មេងគឺអ្នកនាង វ៉ាន់ នីឡា បានចេញមកបញ្ជាក់ច្បាស់ៗឆ្លើយតបការសង្ស័យថា នាង និងស្វាមី ទំនងបែកបាក់គ្នា ទើបមិនដែលឃើញគូស្នេហ៍វ័យក្មេងរូបនេះបង្ហោះថតនូវភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមដូចគ្រាផ្តើមស្នេហ៍ដំបូង។

តារាកំប្លែង វ៉ាន់ នីឡា បានបញ្ជាក់ថា ហេតុផលដែលនាងពុំសូវបញ្ចេញរូបភាពនៅលើបណ្តាញសង្គមដោយសារគិតថា មិនចង់យកគ្រួសារមកធ្វើជាប្រធានបទដើម្បីបាន Like នោះទេ។ នាងថា ភាពផ្អែមល្ហែមរបស់នាង និងស្វាមីគឺ ចូលចិត្តបង្ហាញនៅខាងក្រៅច្រើនជាង។
វ៉ាន់ នីឡា និយាយទៀតថា «កំពុងឆ្ងល់គ្រាន់តែមិនផុសរូបប្ដីក៏នាំគ្នាសួរប្ដីប្រពន្ធសម័យ២០២៤ ទាល់ផុសរូបជាមួយគ្នាបានថានៅជាប់គ្នាមែន? ពេលអត់ផុសគិតថាលែងគ្នាមែន? ពួកខ្ញុំមិនចូលចិត្តបង្ហាញក្នុងប្រព័ន្ធអស់ហ្នឹងពេកទេ ចូលចិត្តបង្ហាញនៅខាងក្រៅច្រើនជាង ខ្ញុំមិនយកគ្រួសារមកធ្វើជាប្រធានបទដើម្បីបាន like អីទេ»។

តារាស្រីវ័យក្មេងអ្នកនាង វ៉ាន់ នីឡា បាននិយាយបន្ថែមដែរថា នាងអត់ចូលចិត្តបែបfakeទេ គឺចូលចិត្តបែបពិតប្រាកដ ជាពិសេសអ្នកស្គាល់គ្នាហ្នឹងតែម្តងចូលចិត្តខាងសួរអារឿងអត់ប្រយោជន៍។ កន្លងមកមហាជននឹងអ្នកគ្រប់គ្នាធ្លាប់ឃើញថាអ្នកនាង វ៉ាន់ នីឡា និងលោក សក្ការៈ ដែលជាស្វាមីតែងបង្ហោះរូបភាពសម្ញែងភាពសប្បាយរីករាយជាមួយការចាយជីវិតយ៉ាងស្រណុកសុខស្រួល ក្រោយសាងសុភមង្គលគ្រួសារបង្កើតបានចំណងដៃកូនដ៏គួរឲ្យស្រលាញ់ម្នាក់ ។

គួររម្លឹកថា តារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺអ្នកនាងវ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅក៏បានសម្រេចក្តីសុបិនដោយបានចូលរោងការជាផ្លូវការជាមួយស្វាមីវ័យប្រហែលគ្នាគឺលោក សក្ការៈ យ៉ាងកក្រើកសិល្បៈ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


