Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ទិសដៅការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨សែនគ្រឿងត្រឹមឆ្នាំ២០៣០

បានផុស

នៅ

រាជរដ្ឋាភិបាលបានកំណត់ការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានជិត៨សែនគ្រឿងត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យដើរទន្ទឹមគ្នាទៅនឹងនិន្នាការតំបន់​និងសកល ស្របពេលដែលវិស័យនេះមិនត្រឹមតែរួមចំណែកដល់ការការបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសន្តិសុខថាមពល ជាពិសេសដើរស្របតាមប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមឯកសារគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ដែលចេញផ្សាយនៅខែឧសភាឆ្នាំ២០២៤ នាពេលបច្ចុប្បន្ន ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីគឺជានិន្នាការសកលដែលកំពុងកើនយ៉ាង លឿន។ ការលក់យានយន្តអគ្គិសនីសកលបានកើន២២៤% ពីប្រមាណ៣,២លានគ្រឿងក្នុងឆ្នាំ២០២០ រហូតដល់ប្រមាណ១០លានគ្រឿងក្នុងឆ្នាំ២០២២ដែលទីផ្សារយានយន្តអគ្គិសនីសកលមានទំហំប្រមាណ ២០៥,៦ប៊ីលានដុល្លារអាម៉េរិកឬប្រមាណ១០% នៃទីផ្សារលក់យានយន្តក្នុងសកល។

 បន្ថែមលើនេះ ស្ថាប័នស្រាវជ្រាវអន្តរជាតិនានាបានព្យាករថា យានយន្តអគ្គិសនីនឹងរួមចំណែកប្រមាណ៥០% នៃការ លក់យានយន្តថ្មីនៅទូទាំងពិភពលោកនៅឆ្នាំ២០៣៥ និងប្រមាណ៦១% នៅឆ្នាំ២០៤០ (តារាងទី១)។

ឯកសារគោលនយោបាយនេះបានគូសបញ្ជាក់ថា៖«កំណើនយ៉ាងឆាប់រហ័សនៃវិស័យនេះត្រូវបានគាំទ្រដោយការដាក់ចេញគោលនយោបាយជាក់លាក់ របស់រាជរដ្ឋាភិបាលទាំងផ្នែកសារពើពន្ធនិងមិនមែនសារពើពន្ធដើម្បីទាញយកផលវិជ្ជមានពីវិស័យនេះ»។ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺជាត្រីវិស័យនិង ជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិសនិងជំរុញការអភិវឌ្ឍវិស័យយានយន្ត អគ្គិសនីនៅកម្ពុជា»។

បើតាមគោលនយោបាយជាតិរយៈពេលវែងនេះ ​បានកំណត់គោលដៅ ឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី​រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍ អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើ ក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ខណៈដែរការប្រើប្រាស់ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និង ត្រីចក្រយានយន្តអគ្គីសនីសុទ្ធសរុប មានចំនួន២០.០០០គ្រឿង។

គិតរហូតមកដល់ពេលនេះ មានយាន​យន្តអគ្គិសនីប្រមាណជិត ៣ ពាន់គ្រឿង (២.៩៦៨) បានចុះ​បញ្ជីជាផ្លូវការនៅក្រសួងសាធារណរដ្ឋការ និងដឹកជញ្ជូន។ ក្នុងចំណោមយានយន្តជិត ៣ ពាន់គ្រឿង មានទោចក្រយានយន្តចំនួន ៩១៤គ្រឿង, ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និងរថយន្តចំនួន ១.៦១៤គ្រឿង ដែលការចុះបញ្ជីមានកំណើនជារៀងរាល់ថ្ងៃ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការប្រើប្រាស់​យានយន្តអគ្គិសនី ចំណាយប្រចាំថ្ងៃតិច មានផាសុភាព និងកម្រិតបំពុលក្នុងបរិយាកាសទាប។

លោកថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយ​ផលផ្សេងៗទៀតកាន់តែប្រសើរ។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន​BYDឈរលើកំពូលតារាដែលមានចំនួន ៦៥៨គ្រឿង ដេញតាមពីក្រោយដោយយានយន្តម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និងម៉ាកTESLAចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម