សន្តិសុខសង្គម
សមត្ថកិច្ចកំពុងតាមប្រមាញ់ មុខសញ្ញាឃាតករ កាប់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់
ករណីឃាតកម្មមួយបានកើតឡើងបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះកង់មួយគ្រឿងប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ ៨៤ ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាលបានចុះអន្តរាគមន៍តាមចាប់ខ្លួនជនសង័្សយ ខណៈជននេះបានយកកង់ទៅទម្លាក់ចោលហើយបន្តគេចខ្លួនចូលទៅក្នុងព្រៃភ្នំចំណុចឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
ផ្តើមពីការស្រាវជ្រាវ ជនសង័្សយមានឈ្មោះ សឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាជនដែលប្រើប្រាស់គ្រឿងញៀន ហើយធ្លាប់ត្រូវបាននាំខ្លួនយកទៅធ្វើការអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលនាពេលកន្លងមក និងមានចរិកកោងកាច។
ចាប់តាំពីពេលកើតហេតុរហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលមិនទាន់ចាប់ខ្លួនជនសង័្សយបាននៅឡើយទេ ខណៈសមត្ថកិច្ចស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រើប្រាស់កងកម្លាំងនគរបាលក្នុងភូមិសាស្រ្ត ពាក់ព័ន្ធរួមជាមួយសមត្ថកិច្ចផ្សេងទៀត រួមទាំងកងប្រជាការពារតាមប្រម៉ាញ់ជនសង័្សយ។


សមត្ថកិច្ចនៅតែបន្តសុំការចូលរួមសហការណ៍ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានពាក់ព័ន្ធ ដើម្បីបានព័ត៌មានជាក់ច្បាស់ផ្តល់មកសមត្ថកិច្ចតាមគ្រប់មធ្យោបាយ ដែលអាចធ្វើទៅបាននិងឈានទៅធ្វើការចាប់ខ្លួនជនសង័្សយ។
តាមព័ត៌មានចុងក្រោយ ជនសង័្សយត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្ថិតនៅចំណុចភ្នំទទឹង ក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលសមត្ថកិច្ចកំពុងប្រតិបត្តិការទៅកាន់ចំណុចនោះ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


