ព័ត៌មានជាតិ
អ្នកជំនាញអប់រំ ៖ គ្រូបង្រៀន ត្រូវសម្លឹងមើលអនាគតកុមារ និងយុវជន ឱ្យឆ្ងាយជាងថ្នាក់រៀន ទើបសង្គមជាតិរីកចម្រើនទៅមុខ
លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្ដាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានអះអាងថា គ្រូបង្រៀនត្រូវសម្លឹងមើលអនាគតរបស់កុមារ និងយុវជន ឱ្យឆ្ងាយជាងថ្នាក់រៀន ទើបធ្វើឱ្យសង្គមជាតិមានការរីកចម្រើនទៅមុខ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំសិក្សា ២០២៣-២០២៤ និងការលើកទិសដៅផែនការអភិវឌ្ឍឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី ១៣ កក្កដា លោកឧកញ៉ា ប៉ិច បូឡែន បានណែនាំដល់គ្រូបង្រៀន និងបុគ្គលិក ត្រូវប្រកាន់នូវទំនួលខុសត្រូវ និងគិតឱ្យបានវែងឆ្ងាយ ដើម្បីកែច្នៃធនធានមនុស្សរបស់យើងឱ្យក្លាយជាធនធានដ៏មានសក្ដានុពលសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន។
លោកឧកញ៉ា ប៉ិច បូឡែន សូមអរគុណលោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានបំពេញតួនាទីបានយ៉ាងល្អក្នុងការចូលរួមអភិវឌ្ឍន៍កុមារ និងយុវជនរបស់យើងសម្រាប់សង្គមជាតិបានយ៉ាងល្អប្រសើរ និងរីកចម្រើនទៅមុខ។

លោកឧកញ៉ា ប៉ិច បូឡែន បានបន្តទៀតថា នៅប្រទេសណាក៏ដោយ ការអប់រំមានសារៈសំខាន់ណាស់ហើយ មកដល់ពេលនេះគ្រប់គ្នាទាំងអស់ទទួលបានលទ្ធផលជីវិតបែបណា ទាំងការងារ ទាំងក្រុមគ្រួសារ ក៏អាស្រ័យលើការអប់រំពីមុនមកដែរ គ្រាន់តែការអប់រំខ្លះចេញពីសាលារៀន ខ្លះទៀតចេញពីបរិយាកាសនៅជុំវិញខ្លួនយើង ក្រុមគ្រួសារ និងមិត្តភ័ក្ដិ។ ដូចនេះមិនមាននរណាម្នាក់មានការរីកចម្រើន ហើយមិនឆ្លងកាត់ការអប់រំនោះទេ។
លោកឧកញ៉ា ប៉ិច បូឡែន បានជំរុញដល់លោកគ្រូអ្នកគ្រូ ត្រូវធ្វើជាគំរូសម្រាប់កុមារ និងយុវជន ដើម្បីពួកគេទទួលបានការអប់រំល្អ និងទៅតាមអ្វីដែលយើងទាំងអស់គ្នាចង់បាន។ ព្រោះថាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលទាមទារឱ្យលោកគ្រូអ្នកគ្រូ ត្រូវចូលរួមបន្ថែម។ បើឃើញចំណុចណាមួយមិនល្អ គួរនាំគ្នាជួយកែលំអចំណុចទាំងនោះឱ្យបានល្អប្រសើរ កុំនាំគ្នារិះគន់ដោយមិនបានធ្វើអ្វីសោះដូចជាបញ្ហាចរាចរណ៍ បរិស្ថាន ឬដាំដើមឈើជាដើម ព្រោះថាចង់បានសង្គមមួយដែលស្រស់ស្អាត សូមកុំបង្កើតបញ្ហាក្នុងសង្គម ត្រូវនាំគ្នាជួយសង្គម ទើបប្រទេសជាតិមានការរីកចម្រើន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


