ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ អំពាវនាវរួមគ្នាគាំទ្រសិល្បៈ “ល្ខោននិយាយ” ដើម្បីលើកទឹកចិត្តសិល្បករ
សមាគមសិល្បករខ្មែរ បានបង្ហាញការលើកទឹកចិត្តក្រុម “ឥសីវ៉ូលេ” ដែលជាក្រុមសិល្បៈល្ខោននិយាយ ខណៈទម្រង់នេះ ប្រឈមទៅនឹងហានិភ័យ រង់ចាំការជួយគាំទ្រពីមហាជនខ្មែរ។

តួយ៉ាងក្រុមការងារសមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចូលរួមក្នុងកម្មវិធី«រួមគ្នាដើម្បីល្ខោននិយាយ» និងទស្សនាល្ខោននិយាយរឿង«កុលាបប៉ៃលិន» សម្ដែងដោយក្រុមឥសីវ៉ូលេ នៅសាលខេមរៈវិទូ នៃរាជបណ្ឌិតសភាកម្ពុជា កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ ថ្មីៗ នេះ។
សមាគមសិល្បករខ្មែរ តែងចូលរួមគាំទ្រលើកទឹកចិត្តដល់ក្រុមឥសីវ៉ូលេក្នុងការបន្តសកម្មភាពតាមរយៈការសម្ដែងនានា ព្រោះទម្រង់សិល្បៈប្រភេទនេះហាក់កំពុងប្រឈមនឹងហានិភ័យ រង់ចាំការជួយគាំទ្រពីមហាជនខ្មែរ។ ក្រុមការងារ ក៏បាននាំយកថវិកាសមាគម និងថវិកាផ្ទាល់របស់អ្នកឧកញ៉ា ម៉ៅ ចំណាន ចំនួន ៥០០ ដុល្លារទៀត ចូលរួមចំណែកគាំទ្រដល់កម្មវិធី«រួមគ្នាដើម្បីល្ខោននិយាយ»ផងដែរ។

គេចាំបានថា កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងក្រុមការងារ បានចូលរួមទស្សនាផ្ទាល់ល្ខោននិយាយរឿង«ផ្លែក្រៅដើម» ម្ដងរួចហើយ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ដើម្បីជាការលើកទឹកចិត្ត ដោយសង្ឃឹមថា ក្រុមសិល្បៈល្ខោននិយាយឥសីវ៉ូលេ នឹងបន្តមានសកម្មភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ទម្រង់សិល្បៈកម្រនេះបន្តទៀត។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ពិតជាមានការកោតសរសើរចំពោះសមាជិកក្រុមឥសីវ៉ូលេទាំងអស់ ដែលបានលះបង់ក្នុងការចូលរួមថែរក្សាទម្រង់សិល្បៈល្ខោននិយាយនេះ។ សមាគមសិល្បករខ្មែរ ក៏អំពាវនាវដល់មហាជនទូទៅ មានការគាំទ្រតាមគ្រប់រូបភាពចំពោះទម្រង់ នៃសិល្បៈ ដើម្បីជាការលើកទឹកចិត្តដល់សិល្បករផង ក៏ដូចជាការជួយលើជីវភាពរបស់ពួកគាត់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


