ជីវិតកម្សាន្ដ
ដួង សុខគា ហួសចិត្ត ក្រោយឃើញមនុស្សស្រីនិយាយរៀបរាប់រឿងលើគ្រែពេញៗមាត់ផ្សាយជាសាធារណៈ
លោក ដួង សុខគា ដែលជាតារាពហុជំនាញមួយរូប បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងទៅលើរឿងរ៉ាវមួយ ដែលឃើញមនុស្សស្រីលើកយកប្រធានបទពាក់ព័ន្ធបញ្ហាលើគ្រែមកនិយាយដោយគ្មានការខ្មាស់អៀននៅចំពោះមុខសាធារណៈជន។

តារាជើងចាស់លោក ដួង សុខគា បានចាត់ទុកដោយឲ្យតម្លៃលើមនុស្សស្រីថា “ស្ត្រីមានតម្លៃណាស់” ជាពាក្យដែលឱ្យតម្លៃទៅលើស្ត្រី ទោះជាអ្នកមិនទាន់ផ្ដល់តម្លៃ និងមិនទាន់ទទួលតម្លៃ តែអ្នករាល់គ្នាត្រូវតែដឹងជានិច្ចថា ស្រ្តីមានតម្លៃ”។
តារាពហុជំនាញរូបនេះបានលើកឡើងថា មិនមែនរិះគន់ទេ តែជាការគិតរឿងគួរមិនគួរ។ ឃើញមនុស្សស្រីនិយាយរៀបរាប់រឿងលើគ្រែពេញៗមាត់(និយាយរឿងកំប្លែង)ហើយផ្សាយជាសាធារណៈទៀត ខ្ញុំគិតថា មិនគួរ “ស្ត្រីមានតម្លៃណាស់” ទោះជាធម្មជាតិក៏មិនដែលឃើញមាន់ញីរត់ទៅរកមាន់ឈ្មោលមុនដែរ។

មានការបញ្ចេញមតិគាំទ្រថា លោក ដួង សុខគា ការពន្យល់ច្បាស់លាស់ល្អ មានអត្ថន័យសុំកោដសរសើរលោកគ្រូ។ “ស្ត្រីមានតម្លៃណាស់” ពាក្យនេះមានតែក្នុងប្រធានបទសម្រាប់សរសេរជាក់ស្តែង ស្រី្តគឺជាភាពអយុត្តិធម៌។ ចំណែកឯខ្លះទៀតថា ពិតណាស់ស្រ្តីមានតម្លៃ មនុស្សគ្រប់គ្នាគួរសមនឹងឲ្យតម្លៃនាង តែសោកស្តាយណាស់លើសកលលោកនេះឆ្នាំ២០២៤ ទៅហើយស្រ្តីនៅតែជាផ្ទាំងស៊ីប ស្ត្រីនៅតែរងអំពើហិង្សា បៀតបៀន គឺមានតែស្រ្តីប៉ុណ្ណោះតែជាជនរងគ្រោះហើយត្រូវបានគេជេរស្តីបន្ទោសនាងថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


