សន្តិសុខសង្គម
រថយន្តកុងតឺន័រ ០២ គ្រឿង ពន្លះគ្នា ខ្ទាតទៅបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត
រថយន្តកុងតឺន័រមួយគ្រឿង បើកបំពានគន្លងផ្លូវ ជ្រុលទៅបុករថយន្តកុងតឺន័រដូចគ្នា បណ្ដាលឲ្យធ្លាក់ទូចុះមកក្រោម រប៉ាត់រប៉ាយ និងបន្តបុកចូលរបងផ្ទះប្រជាពលរដ្ឋថែមទៀត។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ២០ នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ ០១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នកលក់ដូរក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ពួកគាត់បានឃើញរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 4A-1733 បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ថែមទាំងបើកបំពានចូលគន្លងបញ្ច្រាសទៀត។ ស្របពេលនោះដែរ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងទៀត ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-1953 ធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយរថយន្តបង្ក បានបុកគ្នាពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រមួយគ្រឿង បត់ករថយន្តត្រឡប់ក្រោយ និងរថយន្តមួយគ្រឿងទៀត ធ្លាក់ទូខាងក្រោយចុះមកក្រោម។ ចំណែកក្បាលរថយន្តបានទៅបុករបងផ្ទះប្រជាពលរដ្ឋ ដួល បង្កការខូចខាត តែមិនបង្ករបួសស្នាមដល់មនុស្សណាម្នាក់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ បានមកដល់ទីតាំងខាងលើ រួចទំនាក់ទំនងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ដើម្បីវាស់វែងយករថយន្តទាំង ០២ គ្រឿង រក្សាទុក រង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


