សេដ្ឋកិច្ច
ហាងឆេងមាសនៅលើទីផ្សារបានហក់ឡើងជាថ្មី
តម្លៃហាងមាសនៅលើទីផ្សារកម្ពុជាបន្តហក់ឡើងជាថ្មីនៅក្នុងខែកក្កដា ឆ្នាំ ២០២៤ ដោយលក់ចេញមួយតម្លឹងក្នុងតម្លៃជាង ២ ពាន់ ៩ រយដុល្លារ។
អាជីវករលក់មាសនៅផ្សារជម្ពូវ័នបានប្រាប់ថា តម្លៃមាសបានកើនឡើងវិញនៅរយៈពេល ៣ ទៅ ៤ ថ្ងៃកន្លងមកនេះដោយលក់ចេញក្នុងតម្លៃ ២៩៣ ដុល្លារក្នុងមួយជីនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះថា ការកើនឡើងតម្លៃមាសនៅលើទីផ្សារ គឺពាក់ព័ន្ធនឹងទំនុកចិត្តនៃការប្រើប្រាស់លុយដុល្លារ ដោយវិនិយោគិនមួយចំនួនបានដកលុយទៅប្រើប្រាស់វិនិយោគទៅលើហាងឆេងមាស និងភាគហ៊ុន។
មួយផ្នែកទៀត ព័ត៌មាននៅអាមេរិកចំណូលរបស់ពួកគាត់មិនបានកើនឡើងទេក្នុងមួយម៉ោង ខណៈកំណើនអត់ការងារធ្វើបែរជាកើនឡើងទៅវិញ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាសហក់ឡើង។

បើតាមលោក ឡុង សំណាង មួយរយៈនេះ ពិភពលោកជាប់រវល់នឹងការបោះឆ្នោត ដូចជាប្រទេសបារាំង អង់គ្លេស ដែលបានបោះឆ្នោតរួចហើយ ខណៈអាមេរិកកំពុងឃោសនាបោះឆ្នោត ដែលតម្លៃមាសអាចនឹងមានការប្រែប្រួលបន្ថែមទៀតនៅពេលខាងមុខ។
លោក ឡុង សំណាង៖ «នៅថ្ងៃទី ០៥ ខែ វិច្ឆិកាខាងមុខ តម្លៃមាសនឹងមានការប្រែប្រួលខ្លាំងតែម្ដង យើងអត់ដឹងថា ជាប់បេក្ខភាពប្រធានាធិបតីមួយណាទេ ចូ បៃឌិន ឬ ដូ ណាល់ត្រាំ ខណៈកន្លងមកនៅពេលជាប់លោក ត្រាំ តម្លៃហាងឆេងមាសមានការធ្លាក់ចុះ»។

បើតាមលោក ឡុង សំណាង ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅលើពិភពលោក មិនទាន់មានភាពល្អប្រសើរនោះទេ ដែលប្រទេសមួយចំនួននៅតែគិតអំពីបញ្ហាភូមិសាស្ត្រនយោបាយ ដែលនាំឱ្យបង្អាក់វិស័យហិរញ្ញវត្ថុ ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ទើបធ្វើឱ្យតម្លៃមាសបន្តកើនឡើង ហើយអាចនឹងឡើងដល់ ៣ ពាន់ដុល្លារក្នុងមួយតម្លឹងនៅចុងឆ្នាំនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


