សន្តិសុខសង្គម
ពលរដ្ឋស្នើឲ្យអាជ្ញាធរស្ដារប្រព័ន្ធលូមួយខ្សែក្បែរវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ
ប្រព័ន្ធផ្លូវលូមួយខ្សែប្រវែងប្រមាណជាង១០០ម៉ែត្រ ក្បែររបងវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ ស្ថិតភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកកស្ទះ និងជន់លិចនារដូវវស្សាក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។

តាមការអោយដឹងពីប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវនោះបានដឹងថា ប្រព័ន្ធលូនៅទីនេះ គឺរងការខូចខាតស្ទើរទាំងស្រុងទៅហើយ ដោយរដូវវស្សាមិនថាភ្លៀងតិច ឬច្រើន ទឹកលិចត្រឹមក្បាលជង្គង់ ហើយមិនងាយស្រកនោះទេ ៤ទៅ៥ថ្ងៃឯណោះ ព្រោះប្រព័ន្ធលូតូច ម្យ៉ាងទៀតលូក៏ខូចខាតច្រើន កកស្ទះដោយសំរាម។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានសំណូមពរដល់អាជ្ញាធរជំនាញពាក់ព័ន្ធ ជួយចុះពិនិត្យ និងជួសជុលប្រព័ន្ធលូនេះឡើងវិញ ដើម្បីសម្រួលដល់រស់នៅ និងធ្វើដំណើរ ម្យ៉ាងទៀតទឹកដែលមិនងាយស្រកអស់នេះបានជះក្លិនស្អុយទៀងផង។

ពាក់ព័ន្ធករណីនេះ លោក ម៉ូវ ម៉ានិត អភិបាលនៃគណអភិបាលខណ្ឌសែនសុខ បានប្រាប់ភ្នាក់ងារសារព័ត៌មាន កម្ពុជាថ្មី តាមរយៈតេឡេក្រាមកាលពីរសៀលថ្ងៃទី១៦កក្កដាថា លោកនឹងអោយមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពផ្លូវលូមួយខ្សែនេះ៕
អត្ថបទ៖ ដោយ សំណាង







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ